ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
ប៊ែលធី គ្រុប
រៀបចំពិធីជប់លៀងជួបជុំបុគ្គលិកក្នុងឱកាសបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌលសន្និបាត
និងពិព័រណ៍កោះពេជ្រ
រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ប៊ែលធី គ្រុប បានប្រារព្ធពិធី ជប់លៀងជួបជុំ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ សរុបចំនួន ១.៧៤៥នាក់ ដើម្បីអបអរសារទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងចិត្ត កម្លាំងកាយ គោរពច្បាប់រដ្ឋបានត្រឹមត្រូវ និងបទបញ្ជាផ្ទៃក្នុងតាមផ្នែកនីមួយៗបានយ៉ាងល្អប្រសើរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តម ក៏បានលើកឡើងពីការរីកចម្រើនរបស់ប៊ែលធី គ្រុប ក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ ចាប់តាំងពីប៊ែលធី តែមួយទីតាំង រហូតដល់បច្ចុប្បន្ន មាន១៩ទីតាំង ក្នុងនោះ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង១៨ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តម ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ យើងបានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធីទស្សនកិច្ចសិក្សា ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ ហើយកម្មវិធីនីមួយៗបានចែកជា៖-ទីI. កម្មវិធីបង្កើនចំណេះដឹងទូទៅ រួមមាន៖-សិស្សថ្នាក់ទី៩សិក្សាពីទស្សនទានព្រះពុទ្ធសាសនា -សិស្សថ្នាក់ទី១០ សិក្សាពី សុវត្ថិភាពចំណីអាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាពី ការយល់ដឹងពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាពី ច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទីយុវជននៅក្នុងសង្គម-ទីII. កម្មវិធីពង្រឹងស្មារតី រួមមាន៖ -កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ-កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស -វេទិកាជជែកពិភាក្សាជាសាធារណៈ-ទីIII. កម្មវិធីទស្សនកិច្ចសិក្សា រួមមាន៖-ថ្នាក់ទី៤ ទី៥ ខ្មែរ និង ភាសាអង់គ្លេស Level4-5 ទស្សនៈកិច្ចព្រះបរមរាជវាំង-ថ្នាក់ទី៦ ខ្មែរ និង ភាសាអង់គ្លេស Level 6 ទស្សនៈកិច្ចសារមន្ទីរជាតិ -ថ្នាក់ទី៧ ខ្មែរ និង ភាសាអង់គ្លេស Level 7 ទស្សនៈកិច្ចសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង-ថ្នាក់ទី៨ ខ្មែរ និង ភាសាអង់គ្លេស Level 8 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក-ថ្នាក់ទី៩ ខ្មែរ និង ភាសាអង់គ្លេស Level 9ទស្សនៈកិច្ចសារមន្ទីរជាតិ និងរមណីយភ្នំតាម៉ៅ-ថ្នាក់ទី១០ ខ្មែរ និង ភាសាអង់គ្លេស Level 10 ទស្សនៈកិច្ចព្រះបរមរាជវាំង និង ភ្នំព្រះរាជទ្រព្យឧត្តុង្គ-ថ្នាក់ទី១១ខ្មែរ និង ភាសាអង់គ្លេស Level 11 ទស្សនៈកិច្ចសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងរមណីយដ្ឋាន ភ្នំសន្ទុក-ថ្នាក់ទី១២ខ្មែរ និង ភាសាអង់គ្លេស Level 12 ទស្សនៈកិច្ចមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងប្រាសាទសម្បូរព្រៃគុក-ទីIV. កម្មវិធីសិក្សាតាមទូរទស្សន៍៖ សិស្សបានសិក្សាពីចំរៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ-ទីV. កម្មវិធីប្រឡងសំណេរ៖ សិស្សចេះស្ទាត់ក្នុងការសរសេរកថាខណ្ឌសម្រាប់ថ្នាក់តូច និងតែងសេចក្តីសម្រាប់ថ្នាក់ធំ-ទីVI. កម្មវិធីប្រកួតប្រជែងគណិតវិទ្យា៖ ធ្វើឲ្យសិស្សមានជំនាញ ក្នុងការគិត បូកលេខ ប្រមាណវិធី ដោះស្រាយបញ្ហាបានត្រឹមត្រូវ និងឆាប់រហ័ស។-ទីVII.កម្មវិធីប្រកួតប្រជែងទេពកោសល្យ៖ លើកទឹកចិត្ត និងផ្តល់ឱកាសជូនសិស្សានុសិស្សបានបញ្ចេញស្នាដៃ និងទេពកោសល្យដែលខ្លួនមានពីកំណើត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង និងលោកជំទាវ ក៏បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុននេះ និងមានកម្មវិធីរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាងជូនបុគ្គលិកទាំងអស់ផងដែរ៕
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________