ពិធីសម្ពោធសាលាប៊ែលធី អន្តរជាតិទី១៣ ​(សាខារង្វង់មូល កាំកូស៊ីធី)

វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ទី​១៣​

(សាខារង្វង់មូលកាំកូស៊ីធី) សម្ពោធ​ជា​ផ្លូវ​ការ​

ព្រឹក​ថ្ងៃ​ទី​០២​ខែធ្នូ​ ឆ្នាំ​២០១៣ថ្នាក់​ដឹក​នាំ​និង​បុ​គ្គ​លិក​របស់​ប៊ែល​ធី​គ្រុប​ទាំង​អស់​បាន​ប្រារព្ធ​ពិ​ធី​សូត្រ​មន្ត​ បើក​អោយ​ដំ​ណើរ​ការ​វិ​ទ្យា​ស្ថាន​ប៊ែល​ធី​ អន្តរ​ជាតិ​ទី​១៣​ (សា​ខា​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​) ដែល​ស្ថិត​នៅ​អ​គារ​លេខ​១​៦​៣​ផ្លូវ៥​២​៨​ កែង​នឹង​ ៣​៥​៣​ស​ង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ រាជ​ធា​នី​ភ្នំ​ពេញ​ ក្រោមធិបតីភាព ឯក​ឧ​ត្តម​ លី ឆេង អគ្គ​នា​យក​ប៊ែល​ធី​ គ្រុប និង​លោក​ជំ​ទាវ

អ​គារ​ប៊ែល​ធី​ទី​១​៣​នេះ​ មាន​កំ​ពស់៧​ជាន់​ ចំ​ណត​ក្រោម​ដី​០​១​ជាន់​ និង​មាន​ ៦​0​ប​ន្ទប់​ ដោយ​មាន​ទែ​រ៉ាស់​ខាង​លើ​សម្រាប់​ហាត់​ប្រាណ​-​លំ​ហែ​កាយ​ និង​មាន​អា​ហារ​ដ្ឋាន​ ព្រម​ទាំង​មាន​០​៥​កម្ម​វិ​ធី​សិ​ក្សា​ធំៗ​ដូច​ជា​-​ ចំ​ណេះ​ទូ​ទៅ​ (ថ្នាក់​ទី​១​-១​២​)​ -​ ភា​សា​អង់​គ្លេស​ទូ​ទៅ​ (គ្រប់​កម្រិត​)​ -​វគ្គ​បណ្តុះ​បណ្តាល​ជំ​នាញ​ឯក​ទេស​ -វគ្គ​បណ្តុះ​ប​ណ្តាល​កុំ​ព្យូ​ទ័រ​ -​ថ្នាក់​ត្រៀម​ប្រ​ឡង​តេ​ស្ត​អ​ន្តរ​ជាតិ​(TOEFL​) ដូច​សា​ខា​ដ៏​ទៃ​ទៀត​ដែរ​

ឯក​ឧត្តម​ លី ឆេង ក៏​បាន​អោយ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​សិ​ក្សា​នេះ​ វិ​ទ្យា​ស្ថាន​ក៏​បាន​រៀប​ចំ​ប​ញ្ចូល​កម្ម​វិ​ធី​សិ​ក្សា​ប​ន្ថែម​ (Extra-curricular Courses) លើ​ប្រ​ធាន​បទ​សំ​ខាន់​ៗ​ដូច​ជា​:-​សិស្ស​ថ្នាក់​ទី​១០ សិក្សា​អំ​ពី​ សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ​ និង​ច្បាប់​ ច​រា​ចរណ៍​ផ្លូវ​គោក​ -សិស្ស​ថ្នាក់​ទី​១១សិ​ក្សា​អំ​ពី​ ការ​យល់​ដឹង​ពី​គ្រឿង​ញៀន​ និង​ជម្ងឺ​អេ​ដស៍​ -សិស្ស​ថ្នាក់​ទី​១២​ សិក្សា​អំ​ពី​ច្បាប់​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ និង​តួ​នា​ទី​យុ​វ​ជន​នៅ​ក្នុង​សង្គម​។​ ក្រៅ​ពី​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់់​ សិស្ស​របស់​យើង​ ក៏​មាន​ ឱ​កាស​បាន​ធ្វើ​ទស្សន​កិច្ច​សិក្សា​(Field Trip)​ នៅ​តាម​តំ​បន់​ទេស​ចរណ៍​ និង​ប្រ​វត្តិ​សា​ស្រ្តសំ​ខាន់​ៗ​មួយ​ចំ​នួ​ន​រួម​មាន​៖ -ថ្នាក់​ទី​៤​ ទី​៥​ខ្មែរ​ និងLevel4-5ភា​សា​អង់​គ្លេស​ ទៅ​ព្រះ​ប​រម​រាជ​វាំង​ -ថ្នាក់​ទី​៦​ និងLevel​ 6​ ទៅ​សារ​មន្ទីរ​ជាតិ​ - ​ថ្នាក់​ទី​៧​ និង​Level ​7​ ទៅ​សារ​ម​ន្ទីរ​ទួល​ស្លែង -ថ្នាក់​ទី​៨​ និងLevel​ 8 ទៅ​ម​ជ្ឈម​ណ្ឌល​ជើង​ឯក​ -ថ្នាក់​ទី​៩​ និង​Level 9ទៅ​សារ​មន្ទីរ​ជាតិ​ និង​ភ្នំ​តា​ម៉ៅ​ -​ថ្នាក់​ទី​១០ ​និង​Level 10​ ទៅ​ព្រះ​ប​រម​រាជ​វាំង​ និង​ភ្នំ​ព្រះ​រាជ​ទ្រព្យ​(ឧត្តុង្គ) -ថ្នាក់​ទី​១១​ និងLevel 11 ទៅ​សា​រម​ន្ទីរ​ទួល​ស្លែង​ និង ភ្នំ​សន្ទុក​ -ថ្នាក់​ទី​១២​ និង​Level​ 12ទៅ​ម​ជ្ឈ​ម​ណ្ឌល​ជើង​ឯក​ និង​ប្រា​សាទ​ស​ម្បូរ​ព្រៃ​គុក​ លើស​ពី​នេះ​ទៅ​ទៀត​ សិស្ស​ក៏​មាន​ឱ​កាស​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​និ​យាយ​ ភា​សា​អង់​គ្លេស​ (English Speaking Contest Program)​ នៅ​រៀង​រាល់​ខែ​ មករា និងកក្កដា​ផង​ដែរ​

​​ឯក​ឧត្តម ​ក៏​បាន​ថ្លែង​​អំ​ណរ​គុណ​ដល់​ សិ​ស្សា​នុ​សិស្ស​ និ​ស្សិតមា​តា​ បិ​តា​ និង​អា​ណា​ព្យា​បាល​ទាំង​អស់​ ដែល​តែង​តែ​គាំ​ទ្រ​ និង​មាន​ជំ​នឿ​ជឿ​ជាក់​មក​លើ​វិ​ទ្យា​ស្ថាន​ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​ធ្វើ​អោយ​វិ​ទ្យា​ស្ថាន​មាន​ការ​រីក​ច​ម្រើន​ជា​​បន្ត​បន្ទាប់​រហូត​​ដល់​បច្ចុប្បន្ន

ជា​ទី​បញ្ចប់ឯក​ឧត្តម​បាន​ប្រ​កាស​បើក​អោយ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ វិ​ទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ទី​១៣​ (សា​ខា​រង្វង់​មូល​កាំ​កូ​ស៊ី​ធី) ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។ ​វិ​ទ្យា​ស្ថាន​ក៏​មាន​ផ្តល់​ជូន​​ សៀវ​ភៅ​សិក្សា​គូ​ល័រ​ច្បាប់​ដើម​ ០១​ឈុតស​ម្រាប់​ ការ​បង់​ថ្លៃ​សិ​ក្សា​ថ្នាក់​ភា​សា​អង់​គ្លេស​​ទូ​ទៅ​១​វគ្គ​សិក្សា​​ផង​ដែរ​ ការ​ផ្តល់​ជូន​នេះ​ផុត​ កំ​ណត់​ត្រឹម​ថ្ងៃ​ទី​២​៨ ​ខែ​កុម្ភៈ​ ឆ្នាំ​២​០​១​៤​








_______________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>