គោលបំណង
ប៊ែលធី សំណង់ បានបង្កើតឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងមានគុណភាពខ្ពស់ ដោយគោរពតាមគោលការណ៍បទដ្ឋានបច្ចេកទេសសាងសង់ត្រឹមត្រូវ និងមានរចនាបថទំនើបៗដូចអរិយប្រទេសនៅលើសាកលលោក និងមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
២. ទទួលសាងសង់អគារគ្រប់ប្រភេទដូចជា ផ្ទះល្វែង ផ្ទះវីឡា សាលារៀនផ្សារទំនើប រោងចក្រ និងសំណង់អគារផ្សេងៗទៀត ជាពិសេសសំណង់អគារប៊ែលធី គ្រុប។
៣. ទទួលទិញ-លក់អចលនទ្រព្យគ្រប់ប្រភេទ។