ប្រវត្តិ ប៊ែលធីសំណង់

 ក្រុម​ហ៊ុន ប៊ែល​ធី​ សំ​ណង់​ (BELTEI CONSTRUCTION)​ បាន​ចាប់​បដិ​សន្ឋិ​ឡើង​នៅ​ថ្ងៃ​ទី​០៣​ ខែ​មករា​ ឆ្នាំ​១៩៩១​ដែល​មាន​ទី​តាំង​ផ្ទះ​លេខ ​២៥​A ផ្លូវ​លេខ​១០៥ ​សង្កាត់​បឹង​ព្រ​លឹត​ ខណ្ឌ​៧​មករា​ រាជ​ធា​នី​ភ្នំ​ពេញ​ (បច្ចុ​ប្បន្ន​ សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ​ទី​៦ ​សា​ខា​អូរ​ឬ​ស្សី​)​

ឯក​ឧត្តម​ ឧក​ញ៉ា​ លី​ ឆេង​  បច្ចុ​ប្បន្ន​ជា​ទី​ប្រឹ​ក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​  ជា​អគ្គ​នា​យក​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិទ្យា ​ធិការ​នៃ​ សាក​ល​វិទ្យា​ល័យ​ប៊ែល​ធី​អ​ន្តរ​ជាតិ​ គឺ​ជា​ស្ថាប​និក​ដែល​បាន​ប​ង្កើត​ ក្រុម​ហ៊ុន​ ប៊ែល​ធី ​សំ​ណង់ នេះ​ទ្បើង​ដោយ​បាន​ប្រើ​ប្រាស់​ដើម​ទុន​ផ្ទាល់​ខ្លួន​ក្នុង​ការ​វិនិ​យោគ​លើ​សំ​ណង់​ផ្សេងៗ​។​ ក្រុម​ហ៊ុន​នេះ ​កាល​ដើម​ឡើយ ​បាន​ប្រ​កបអា​ជី​វ​កម្ម​ជា​លក្ខណៈ​គ្រួ​សារដោយ​ធ្វើ​ការ​សាង​សង់​ផ្ទះ​ល្វែង​សម្រាប់​លក់​និង​មាន​ការ​ប​ណ្តា​ក់​ទុន​រួម​គ្នា​ជា​មួយ​ម្ចាស់​ដី​(​សង់​ផ្ទះ​ចែក​គ្នា​ជា​មួយ​ម្ចាស់​ដី​) ​និង​ធ្វើ​ការ​ទិញ​-​លក់អ​ចល​ន​ទ្រព្យ​គ្រប់​ប្រ​ភេទ​។ ​ដោយ​មាន​ការ​រីក​ចម្រើន​ឡើង​ជា​បន្ត​បន្ទាប់​ អា​ជី​វ​កម្ម​ដែល​មាន​លក្ខណៈ​គ្រួ​សារមួយ​នេះ ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ ក្រុម​ហ៊ុន​ ប៊ែល​ធី​ សំ​ណង់​ដ៏​ធំ​មួយ​ដែល​មាន​បុគ្គ​លិក​បម្រើ​ការ​សរុប​ ជាង​00​នាក់​ រួម​មាន​ វិ​ស្វ​ករ​ ស្ថា​បត្យ​ករ​ មេ​ការ​សំ​ណង់​ មេ​ជាង​សំ​ណង់​ និង​កម្ម​ករ​សំ​ណង់​ ព្រម​ទាំង​ទ​ទួល​បាន​លិ​ខិត​អនុ​ញ្ញាត ​ពី​​ក្រ​សួង​រៀប​ចំ​ដែន​ដី​នគ​រូប​នីយ​កម្ម​ និង​សំ​ណង់​លេខ​៥៨៤​ន​ស​គ​ប​/​០៩​ស​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មេ​សា ​ឆ្នាំ​២០០៩

ក្រុម​ហ៊ុន​ ប៊ែល​ធី​ សំ​ណង់ ​ក៏​ជា​ផ្នែក​មួយ​ នៃ​ប៊ែល​ធី​ គ្រុប និង​មាន​ទ​ទួល​បម្រើ​សេ​វា​កម្ម​ ០២​ធំ​ៗ​ រួម​មាន​៖

១​.​ទ​ទួល​ទិញ​-​លក់អ​ចល​ន​ទ្រព្យ​គ្រប់​ប្រ​ភេទ
.​ទ​ទួល​សាង​សង់​សំ​ណង់​អ​គារ​គ្រប់​ប្រ​ភេទ​ ដូច​ជា​ ផ្ទះ​ល្វែង​ វី​ឡា ​សា​លា​រៀន​ ផ្សារ​ទំ​នើប​ រោង​ចក្រ​ និង​សំ​ណង់​អ​គារ​ផ្សេងៗ​ទៀត​។

បច្ចុ​ប្បន្ន​នេះក្រុម​ហ៊ុន​ ប៊ែល​ធី​ សំ​ណង់​ មាន​កា​រិ​យា​ល័យ​ស្ថិត​នៅ​ជាន់​ទី​៤ក្នុង​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​     អ​គារ​លេខ​២១ ​ផ្លូវ​លេខ​៣៦០​ សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​ចំ​ការ​មន​ រាជ​ធា​នី​ភ្នំ​ពេញ​ (ខាង​ត្បូង​សារ​មន្ទីរ​ទួល​ស្លែង​ចម្ងាយ​ ១០០​ម៉ែត្រ​)​។