ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល

ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិក

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ

រសៀល​ថ្ងៃ​ទី​១២ ​ខែ​មេ​សា​ ឆ្នាំ​២០១៧ នៅម​ជ្ឈ​មណ្ឌល​កោះ​ពេជ្ ប៊ែល​ធី​គ្រុប​ បាន​ប្រា​រព្ធ​ពិ​ធីជប់​លៀង​ជូន​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សា​ស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​ សរុប​ចំ​នួន ​.៨៥០​នាក់ ដើម្បី​អប​អរ​សារ​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧ​ត្តម​ លី ឆេង អគ្គ​នា​យក​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​។

ឯក​ឧ​ត្តម​ លី ឆេង បាន​ថ្លែ​ង​នូវ​ការ​កោត​សរ​សើរចំ​ពោះ ​គណៈ​គ្រប់​គ្រង ​បុគ្គ​លិក ​សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់ ​ដែល​មក​ពី​ប៊ែល​ធី​សំ​ណង់ ​ប៊ែល​ធី​ទេស​ចរណ៍ ​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ ​ប៊ែល​ធី​ទំ​នាក់​ទំ​នង​អន្តរ​​ជាតិ​ និង​សា​កល​វិ​ទ្យា​ល័យ​ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​អស់ ​កម្លាំង​ចិត្ត ​កម្លាំង​កាយ​ ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​របស់​ខ្លួន​ ដែល​នាំ​ឲ្យ​ប៊ែល​ធី​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​ប៊ែល​ធី​មាន​តែ​មួយ​ទី​តាំង​ រហូត​ដល់​បច្ចុ​ប្បន្ន​មាន​ ២០​ទី​តាំង ​ក្នុង​នោះ​០១​ទី​តាំង​ គឺ​ជា​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​កម្ពស់​ ១៥​ជាន់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​រាជ​ធា​នី​ភ្នំ​ពេញ​ និង​១៩​ទី​តាំង​ទៀត​ ជា​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​មាន​កម្ពស់​ ចាប់​ពី​ ៧​ជាន់​ ដល់ ​៩​ជាន់​

ឯក​ឧ​ត្តម ​ក៏​បាន​មាន​ប្រ​សា​សន៍​បន្ថែម​ទៀត​ថា​ ថ្មីៗ​នេះ​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​បើក​ឲ្យ​ដំ​ណើរ​ការ​នូវ​ការ​បង្រៀន​ជា​ភា​សា​ជាតិ ​លើ​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​អន្តរ​ជាតិ​ដែល​មាន​ស្រាប់​ ដើម្បី​បំ​ពេញ​សេច​ក្តី​ត្រូវ​ការ​របស់​និ​ស្សិត​។ ក្នុង​ការ​បង្រៀន​ភា​សា​ជាតិ​នេះ​ សា​កល​វិ​ទ្យា​ល័យ​ក៏​បាន​បញ្ចូល​ភា​សា​អង់​គ្លេស​ រួម​ជា​មួយ​ភា​សា​ខ្មែរ​ផង​ដែរ​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​និ​ស្សិត​ក្នុង​ការ​សិក្សា​ និង​ទ​ទួល​បាន​នូវ​គុណ​ភាព​អប់​រំ​ខ្ពស់​ក្នុង​កម្រិត​ថ្នាក់​ឧ​ត្តម​សិក្សា​។ សា​កល​វិ​ទ្យា​ល័យ ​ក៏​មាន​បើក​បង្រៀន​ថ្នាក់​គរុ​កោ​សល្យ​ផង​ដែរ​ ដើម្បី​ជួយ​ដល់​និ​ស្សិត​ដែល​កំ​ពុង​សិក្សា​ ហើយ​មាន​បំ​ណង់​ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្រៀន​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ និង​ផ្នែក​ភា​សា​អង់​គ្លេស​។ ថ្នាក់​គរុ​កោ​សល្យ​នេះ​ មាន​រយៈ​ពេល​ ៦​ខែ​ ហើយ​ពេល​សិស្ស​-​និ​ស្សិត​រៀន​ចប់​ អាច​យក​សមត្ថ​ភាព​ទៅ​បង្រៀន​ទាំង​ផ្នែក​ចំ​ណេះ​ទូ​ទៅ​ខ្មែរ​ និង​ភា​សា​អង់​គ្លេស ​បាន​ដោយ​ងាយ​ស្រួល​ និង​អាច​ចាប់​អា​ជីព​ជា​គ្រូ​បង្រៀន​ ដើម្បី​ចិ​ញ្ចឹម​ជី​វិត​ទៅ​ថ្ងៃ​ក្រោយ​ផង​ដែរ​។

សា​កល​វិ​ទ្យា​ល័យ ​ក៏​មាន​បង្រៀន​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត​ លើ​មុខ​ជំ​នាញ​សំ​ខាន់ៗ​ ដែល​ស្រប​ជាមួយ​ទី​ផ្សារ​ការ​ងារ​នា​ពេល​បច្ចុ​ប្បន្ន​ និង​ទៅ​អ​នា​គត​។

១​-​ថ្នាក់​អនុ​បណ្ឌិត (MASTER’S PROGRAM) ​មាន​ជំ​នាញ​សំ​ខាន់ៗ​ដូច​ជា

​​ ​​​​​​ ១​. ​អប់​រំ​ភា​សា​អង់​គ្លេស​ (Master of Arts in TESOL)

​​ ​​​​​​ ២​.គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​ (Master of Business Administration)

​​ ​​​​​​ .ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​ (Master of International Business)

​​ ​​​​​​ ៤​. អ​ភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ (Master of Economic Development)

២​-​ថ្នាក់​បណ្ឌិត​ (DOCTORAL PROGRAM)​​ មាន​ជំ​នាញ​សំ​ខាន់ៗ​ដូច​ជា

​​ ​​​​​​ ១​.​ រដ្ឋ​បាល​អប់​រំ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​ (PhD in Educational Administration and Leadership)

​​ ​​​​​​ ២​. គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​ (PhD in Business Administration)

​​ ​​​​​​ .ពា​ណិជ្ជ​កម្ម​អន្តរ​ជាតិ​ (PhD in International Business)

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​ លី ឆេង​ និង​លោក​ជំ​ទាវ​ ក៏​បាន​ជូន​ពរ​ដល់​បុ​គ្គ​លិក​ទាំង​អស់​ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុន​នេះ​ ព្រម​ទាំង​មាន​កម្ម​វិ​ធី​រាំ​លេង​កម្សាន្ត​ និង​ចាប់​ឆ្នោត​ផ្សង​សំ​ណាង​ជូន​បុគ្គ​លិក​ទាំង​អស់​ផង​ដែរ​៕










___________________________________________________________________________