ប៊ែលធី គ្រុប រៀបចំសន្និបាតបូកការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកការងារឆ្នាំ២០១៩

និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០

រសៀល​ថ្ងៃ​ទី​០៩​ ខែ​ម​ករា​ ឆ្នាំ​២០២០​ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​ សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៩​ និង​លើក​ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០២០ ដែល​មាន​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ ចូល​រួម​ចំ​នួន ​២,៤៥៣​នាក់ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ ក្រោម​អ​ធិ​ប​តី​ភាព​ ឯក​ឧត្តម​បណ្ឌិត លី​ ឆេង តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​និង​ជា​អគ្គ​នា​យក​ប៊ែល​ធី​ គ្រុប ​និង​លោក​ជំ​ទាវ​។
លោក លី ​ប៊ុន​ឆៃ អគ្គ​នា​យក​រង​ប៊ែល​ធី​ គ្រុប ​បាន​មាន​ប្រ​សា​សន៍​ថា ​ប៊ែល​ធី ​គ្រុប ​មាន​គណៈ​​គ្រប់​គ្រង​ បុគ្គ​លិក ​សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក​គ្រូ​បម្រើ​ការ ​២,៤៥៣​នាក់ មាន​សិស្ស​-​និ​ស្សិត​កំ​ពុង​សិក្សា​ ៤៩,១០៤​នាក់ និង​មាន ​២៤​ទី​តាំង​ ក្នុង​នោះ​ ២២​ទី​តាំង​ជា​សា​លា​ (​២០​ទី​តាំង​កំ​ពុង​ដំ​ណើរ​ការ ២​ទី​តាំង​កំ​ពុង​សាង​សង់​) និង​២​ទី​តាំង​ ជា​សា​កល​វិ​ទ្យា​ល័យ​។ លោក​បាន​បន្ថែម​ថា ​ប៊ែល​ធី​ គ្រុប ​មាន​បម្រើ​សេ​វា​កម្ម​ ៣​ធំៗ​ដូច​ជា​៖​ I​.​ ប៊ែល​ធី​សំ​ណង់​ II​. ​ប៊ែល​ធី​ទេស​ចរណ៍ ​និង​ III​. ​ប៊ែល​ធី​អប់​រំ​ ដែល​ចែក​ចេញ​ជា ​៤​ផ្នែក​គឺ ​១​-​សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ ២​-​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ ៣​-​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​អន្តរ​ជាតិ ​និង​ ៤​-​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​។ ​ក្នុង​ឆ្នាំ​២០១៩ ​នេះ ​ប៊ែល​ធី ​សម្រេច​បាន​នូវ​ស​មិទ្ធ​ផល​ដូច​ជា​៖
I​. ​ប៊ែល​ធី​សំ​ណង់ បាន​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​២០​ និង​កំ​ពុង​សាង​សង់​អ​គារ​ប៊ែល​ធី​ទី​២១ និង​ទី​២២​។
II​.​ប៊ែល​ធី​ទេស​ចរណ៍ បាន​ទ​ទួល​ភ្ញៀវ​ទេស​ចរណ៍​ ១០,៧៨៩​នាក់ ក្នុង​នោះ ​ក្រៅ​ប្រ​ទេស ២,៦៦៣​នាក់​ ព្រម​ទាំង​មាន​រថ​យន្ត​ទំ​នើបៗ​ ១១​គ្រឿង ​សម្រាប់​ដឹក​ភ្ញៀវ​ផង​ដែរ​ ក្នុង​នោះ ​៤៥​កៅ​អី​ = ​៧​គ្រឿង​ ២៥​កៅ​អី ​= ​២​គ្រឿង ​និង​ ១៥​កៅ​អី ​= ​២​គ្រឿង​។
III​.​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ សិស្ស​បញ្ចប់​ការ​សិក្សា​ ២៥,០៥៦ ​នាក់ ក្នុង​នោះ​បាន​ចែក​ចេញ​ជា​៖
-​សិស្ស​ចំ​ណេះ​ទូ​ទៅ ​(​ថ្នាក់​ទី​១២​) ចំ​នួន ១១,១២៩ ​នាក់​ ជាប់ ៩,៤២១​ នាក់ ស្មើនឹង ៨៤.៦៥%
-​សិស្ស​ភា​សា​អង់​គ្លេស​កម្រិត​ទី​១២ (Level 12) ចំ​នួន ​១០,៨៥២ នាក់ (​នា​រី​ ៤,១៥៣​ នាក់​)
-​សិស្ស​វគ្គ​ខ្លី​កុំ​ព្យូ​ទ័រ​ ចំ​នួន ​៩,២៧៦​នាក់ (​នា​រី​ ៤,២៣៥​នាក់​)
-​សិស្ស​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ ​ចំ​នួន ​៦,៤៦៧ ​នាក់ (​នា​រី​ ៣៤៩ ​នាក់)
សិស្ស​ពូ​កែ​ថ្នាក់​ទី​៩ ​និង​ទី​១២ ​មាន ​៨៥​នាក់​ ក្នុង​នោះ ​ទូ​ទាំង​ប្រ​ទេស ​២១​នាក់​ និង​ទូ​ទាំង​រាជ​ធា​នី​ ៦៤​នាក់។
IV​.​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ និ​ស្សិត​បញ្ចប់​ការ​សិក្សា​ទាំង​កម្ម​វិ​ធី​សិក្សា​ជា​ភា​សា​ជាតិ​ និង​កម្ម​វិ​ធី​សិក្សា​អន្តរ​ជាតិ ​១,៦៩៣​នាក់ ក្នុង​នោះ ​ថ្នាក់​គរុ​កោ​សល្យ ​៣៧១​នាក់​ ថ្នាក់​បរិ​ញ្ញា​បត្រ ១,១៤៧​នាក់​ និង​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ ១៧៥​នាក់​។
V​.​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ ​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​ក្រៅ​ប្រ​ទេស​ ៨៨៩​នាក់​ ក្នុង​នោះ សិស្ស​-​និ​ស្សិត​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង ​១១៤​នាក់ សិស្ស​-​និ​ស្សិត​បង់​ថ្លៃ ​៥៨​នាក់​ និង​សិស្ស​-​និ​ស្សិត​ ធ្វើ​ទស្សន​កិច្ច​សិក្សា​ ៧១៧​នាក់​។
VI​.​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ ​ប៊ែល​ធី ​ទ​ទួល​សិទ្ធ​រៀប​ចំ​តេស្ត​អន្តរ​ជាតិ​ធំៗ​ ៥​៖​ ១​-​តេស្ត​ថូ​ហ្វល​ (TOEFL)​ ពី​អា​មេ​រិក​,​ ២​-​តេស្ត​អាយ​អ៊ែល ​(IELTS) ​ពី​អង់​គ្លេស​, ​៣​-​តេស្ត​ GRE (​ជី​អរ​អ៊ី​) ​ពី​អា​មេ​រិក​ ៤​-​តេស្ត Prometric (​ប្រូ​ម៉េ​ទ្រីក​) ​ពី​ជប៉ុន ​និង​ ៥​-​តេស្ត SIMCC (​ស៊ី​ម៉ុក​) ​​ពី​សឹង្ហ​បុរី​។ទិស​ដៅ​ការ​ងារ​សម្រាប់​អនុ​វត្ត​ឆ្នាំ​២០២០
ឆ្នាំ​២០២០​នេះ ​ប៊ែល​ធី​គ្រុប​ បាន​សម្រេច​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​ រួម​មាន​៖
១​-​ពង្រឹង​រច​នា​សម្ព័ន្ធ​ដែល​មាន​ស្រាប់ ​(​រច​នា​សម្ព័ន្ធ​, ប្រ​ព័ន្ធ​, ​យន្ត​ការ​ និង​ច្បាប់​) ​ដោយ​បាន​រៀប​ចំ​ និង​កែ​លម្អ​រច​នា​សម្ព័ន្ធ​គ្រប់​គ្រង​ថ្មី​។
២​-​ត្រូវ​ស្គាល់​ខ្លួន​ឯង​?​ គឺ​ស្គាល់​ពី​តួ​នា​ទី​ ភារ​កិច្ច​ និង​ការ​ទ​ទួល​ខុស​ត្រូវ​។
៣​-​គោរពបទបញ្ជាផ្ទៃក្នុង (គោរពពេលវេលា មានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ មានសីលធម៌ និងគុណធម៌ល្អ និងអនុវត្តបានតាមផែនការថ្នាក់លើដាក់ចុះ)។
៤​-​ពង្រឹង​វិ​ន័យ​សិស្ស ​និ​ស្សិត​នៅ​គ្រប់​កម្រិត​ និង​បង្កើន​ទំ​នាក់​ទំ​នង​ល្អ​ជា​មួយ​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​សិស្ស​-​និ​ស្សិត​។
៥​-​ពង្រឹង​វត្ត​មាន​សិស្ស​-​និ​ស្សិត​គ្រប់​កម្រិត​ ទាំង​នៅ​សា​លា ​និង​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។
៦​-​ត្រូវ​ពង្រឹង​សិ​ស្សា​នុ​សិស្ស​ ថ្នាក់​ចំ​ណេះ​ទូ​ទៅ​គ្រប់​កម្រិត ជា​ពិ​សេស ​ថ្នាក់​ទី​១២​ ដើម្បី​ឱ្យ​ពេល​ប្រ​ឡង​បាក់​ឌុប​ត្រូវ​ជាប់​ពី ​៨៥%​-​៩០% ​និង​សិស្ស​និ​ទ្ទេស ​A​ ៥% ​នៃ​សិស្ស ​សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ​ ចូល​រួម​ប្រ​ឡង​បាក់​ឌុប​។
៧​-​ត្រូវ​ពង្រឹង​សិស្ស​ភា​សា​អង់​គ្លេស​ទូ​ទៅ​គ្រប់​កម្រិត ​ជា​ពិ​សេស​កម្រិត​ទី​១២​ (Level 12)​ ធ្វើ​យ៉ាង​ណា​នៅ​ពេល​បញ្ចប់ Level 12 ​សិស្ស​ត្រូវ​ទ​ទួល​បាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ ​IELTS ​យ៉ាង​តិច ​៥.០​ ឡើង​ទៅ​ និង​ជាប់​ចាប់​ពី​ ៨៥% ​- ​៩០%​។
៨​-​ពង្រីក​សា​ខា​សា​លា ​និង​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​តាម​តម្រូវ​ការ​ជាក់​ស្តែង​។
៩​-​ពង្រឹង​ស​មត្ថ​ភាព​ថ្នាក់​ដឹក​នាំ ​និង​បុគ្គ​លិក​ផ្នែក​នី​មួយៗ ​តាម​រយៈ ​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ (On The Job Training)​។
១០​-បន្ត​តម្លើង​ប្រាក់​បៀ​វត្ស​ឱ្យ​បាន​ទៀង​ទាត់​ជា​រៀង​រាល់​ឆ្នាំ​។
ក្នុង​ឱ​កាស​នោះ​ដែរ ​ឯក​ឧត្តម​បណ្ឌិត ​លី​ ឆេង ​អគ្គ​នា​យក​ប៊ែល​ធី ​គ្រុប ​បាន​ថ្លែង​កោត​សរ​សើរ​ចំ​ពោះ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សា​ស្ត្រា​ចារ្យ និង​លោក​គ្រូ​-​អ្នក​គ្រូ​ទាំង​អស់​នៃ​ប៊ែល​ធី​គ្រុប​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ភារ​កិច្ច​តាម​តួ​នា​ទី​រៀងៗ​ខ្លួន ​ដោយ​អនុ​វត្ត​បាន​តាម​គោល​ការណ៍​ និង​សេច​ក្តី​សម្រេច​នា​នា​របស់​ថ្នាក់​លើ​ដែល​បាន​ដាក់​ចុះ ​និង​អនុ​វត្ត​បាន​យ៉ាង​ហ្មត់​ចត់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​លិ​ខិត​បទ​ដ្ឋាន​ផ្សេងៗ​ ព្រម​ទាំង​រក្សា​បាន​នូវ​វិ​ន័យ ​និង​សេច​ក្តី​ថ្លៃ​ថ្នូរ​គួរ​ជា​ទី​មោ​ទន​ក្រៃ​លែង​។
ជា​ទី​បញ្ចប់​ ឯក​ឧត្តម​បណ្ឌិត​ ប្រ​ធាន​គណៈ​អ​ធិប​តី​ និង​លោក​ជំ​ទាវ បាន​ប្រ​គល់​លិ​ខិត​តែង​តាំង​ជូន​ដល់​ថ្នាក់​ដឹក​នាំ​នៃ​ប៊ែល​ធី​គ្រុប​ និង​ពាន​រង្វាន់​ការ​ងារ ប័ណ្ណ​អា​ហា​រូប​ករណ៍ ​១០០%​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ដល់​បុគ្គ​លិក​បម្រើ​ការ​ងារ ​១០​ឆ្នាំ ​ចំ​នួន ​៨១​នាក់​ នា​ពេល​នោះ​ផង​ដែរ​។





































_______________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>