សាលា​ ប៊ែលធី​ អន្តរជាតិ​ ទី​២០ (សាខាចោម ចៅ ផ្លូវជាតិលេខ៣)­­ សម្ពោធជាផ្លូវការ

សាលា ប៊ែលធី អន្តរជាតិ ទី២០

(សាខាចោមចៅ ផ្លូវជាតិលេខ៣) សម្ពោធជាផ្លូវការ

ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០  ប៊ែល​ធី​ បាន​ប្រា​រព្ធ​ពិ​ធី​សូត្រ​មន្ត​បើក​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​ ​សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ​ទី​២០​ (​សា​ខា​ចោម​ចៅ​) ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៣  សង្កាត់​ចោម​ចៅ  ខណ្ឌ​ពោធិ៍​សែន​ជ័យ   រាជ​ធា​នី​ភ្នំ​ពេញ ​ហើយ​ក៏​ជា​ទី​តាំង​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ ​សា​ខា​ទី​២​ ផង​ដែរ​ ដែល​បាន​សាង​សង់​រួច​រាល់​ប្រ​មាណ ​៧០%​ហើយ ​និង​គ្រោង​ដាក់​ឱ្យ​ដំ​ណើរ​ការ​នៅ​ខែ​មិ​ថុ​នា ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​។ ពិ​ធី​សម្ពោធ​ជា​ផ្លូវ​ការ​នេះ ​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អ​ធិប​តី​ភាព ​​ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​​ ​ តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​និង​ជា​អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​​លោក​ជំ​ទាវ​​ ​ ។
អ​គារ​សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ​ទី​២០​នេះ ​មាន​កម្ពស់​ ៥​ជាន់​ ក្នុង​នោះ​ជាន់​ក្រោម​ដី​ គឺ​ជា​ចំ​ណត​ និង​មាន​បន្ទប់​សិក្សា​ ៧៥​បន្ទប់ ​ដែល​មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ប្រ​មាណ​ជាង​ ១,០០០​នាក់​ និង​មាន​កម្ម​វិ​ធី​សិក្សា​ធំៗ​ចំ​នួន ​៥​ដូច​សា​ខា​ដ៏​ទៃ​ដែរ​៖
​១​-​ថ្នាក់​ចំ​ណេះ​ទូ​ទៅ​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ ទី​១២                                    
​២​-​ថ្នាក់​ភា​សា​អង់​គ្លេស​ទូ​ទៅ​ ចាប់​ពី​Preschool​ដល់​ Level12
​៣​-កម្ម​វិ​ធី​គ​ណនា​លេខ​រហ័ស​ IMA   
​៤-​វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ   
​៥- ​​ ថ្នាក់​ត្រៀម​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​ (TOEFL​ &​ IELTS)
សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ ​ក៏​បាន​បញ្ជូល ​កម្ម​វិ​ធី​សិក្សា​បន្ថែម​ធំ​ៗ ​ចំ​នួន​៨​ លើ​កម្ម​វិធី​ដែល​មាន​ស្រាប់  សម្រាប់​ថ្នាក់​ចំ​ណេះ​ទូ​ទៅ ​និង​ភា​សា​អង់​គ្លេស​ទូ​ទៅ​រួម​មាន​៖​
​១​-កម្ម​វិ​ធី​បង្កើន​ចំ​ណេះ​ដឹង​ទូ​ទៅ
​២-​​កម្ម​វិ​ធី​ពង្រឹង​ស្មា​រតី
​៣​-កម្ម​វិ​ធី​ទស្សន​កិច្ច​សិក្សា
​៤​-​កម្ម​វិ​ធី​សិក្សា​តាម​ទូរ​ទស្សន៍   
​៥​-កម្ម​វិ​ធី​ប្រ​ឡង​សំ​ណេរ
​៦​-​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​គ​ណិត​វិ​ទ្យា
​៧​-​​កម្ម​វិ​ធី​ប្រ​កួត​ប្រ​ជែង​ទេព​កោ​សល្យ​ និង
​៨​-កម្ម​វិ​ធី​កី​ឡា​។
ក្នុង​ឱ​កាស​នោះ​ផង​ដែរ ​​ឯក​ឧ​ត្តម​បណ្ឌិត ​លី ​ឆេង​ ​ ក៏​បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ ​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​ សិស្ស​-​និ​ស្សិត​ទាំង​អស់​ ដែល​មាន​ទំ​នុក​ចិត្ត​ជឿ​ជាក់​មក​លើ​សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ​ ព្រម​ទាំង​បាន​ស​ហ​ការ​យ៉ាង​ជិត​ស្និត ​ជា​មួយ​គណៈ​គ្រប់​គ្រង​សា​ខា​នី​មួយៗ​ ដែល​ធ្វើ​ឱ្យ​សិស្សា​នុ​សិស្ស​ទ​ទួល​បាន​នូវ​ចំ​ណេះ​ដឹង​ ប្រ​កប​ដោយ​សីល​ធម៌ ​និង​គុណ​ធម៌​ខ្ពស់​។ ឯក​ឧត្តម​បណ្ឌិត​ បាន​មាន​ប្រ​សា​សន៍​បន្ថែម​ថា ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​មា​តា​បិ​តា​សិស្ស​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ប៊ែល​ធី​ មាន​លទ្ធ​ភាព​ពង្រីក​ទី​តាំង​ជា​បន្ត​បន្ទាប់​ ក្នុង​នោះ​សា​លា​ក៏​កំ​ពុង​សាង​សង់​ សា​ខា​ទី​២១​ (​ផ្សារ​ឈូក​មាស​)​ ​ ​ គ្រោង​នឹង​បើក​ដំ​ណើរ​ការ​នៅ​ក្នុង​ខែ​ឧ​សភា​ សា​ខា​ទី​២២ ​(រង្វង់​មូល​កួរ​ស្រូវ​) ​គ្រោង​នឹង​បើក​ដំ​ណើរ​ការ​នៅ​ក្នុង​ខែ​កញ្ញា​ ដែល​គ្រោង​នឹង​បើក​ឱ្យ​ដំ​ណើរ​ការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។  
ជា​ទី​បញ្ចប់​ ឯក​ឧ​ត្តម​បណ្ឌិត ​​បាន​ប្រ​កាស​បើក​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ ​សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ​ទី​២០​ (​សា​ខា​ចោម​ចៅ ​ផ្លូវ​ជាតិ​លេខ​៣​)​​ ​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។​។



















_______________________________________________________________________

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>