ឧត្តម​បណ្ឌិត​ លី​ ឆេង និងលោកជំទាវ ចម្រើន​ព្រះ​បរិត្ត​ក្នុង​ពិ​ធី​បុណ្យ​អង្គ​កឋិន​ទាន​

ឯក​ឧត្តម​បណ្ឌិត​ លី ​ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នីភ្នំ​ពេញ

និងជាប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ បាន

រៀប​ចំចម្រើន​ព្រះ​បរិត្ត​ក្នុង​ពិ​ធី​បុណ្យ​អង្គ​កឋិន​ទាន​

រសៀល​ថ្ងៃ​ទី​សៅរិ៍​ រោច ​ខែ​អស្សុជ​ ឆ្នាំ​កុរ​ ឯក​ស័ក​ ព​.​ស ​២៥៦៣ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ​ខែ​តុ​លា ​ឆ្នាំ​២០១៩​ ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង ​ ប្រ​ធាន​ក្រុម​ការ​ងារ​​សង្កាត់​ស្ពាន​ថ្ម​ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ រួម​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ ចូល​រួម​ពិ​ធី​សែន​ក្រុង​ពា​លី ​នម​ស្ការ​ ស​មា​ទាន​សីល​ ចម្រើន​ព្រះ​បរិត្ត​ក្នុង​ពិ​ធី​បុណ្យ​អង្គ​កឋិន​ទាន​ និង​ប្រ​គេន​ទេយ្យ​ទាន​ បច្ច័យ​បួន​ដល់​ព្រះ​សង្ឃ​ និង​បច្ច័យ​ក​សាង​សរុប​ចំ​នួន​ ១៥,០០០,០០០៛ ​(​ដប់​ប្រាំ​លាន​រៀល​)
ព្រម​ជា​មួយ​គ្នា​នោះ​ដែរ ​ឯក​ឧត្តម​ ក៏​បាន​ឧ​បត្ថម្ភ​ថ​វិ​កា​ចំ​នួន​ 3,000$​(​បី​ពាន់​ដុ​ល្លា​អា​មេ​រិក​)​ដល់​ភ​រិ​យា​លោក ​រស់ ​រឿន ​អ​តីត​ចៅ​សង្កាត់​ដែល​បាន​ទ​ទួល​មរណៈ​ភាព​ទៅ ​ទុក​សម្រាប់​ការ​កសាង​ចេតិយ៍​ និង​បាន​សំ​ណេះ​សំ​ណាល​ជា​មួយ​លោក​តា ​លោក​យាយ ​និង​បង​ប្អូន​នៅ​វត្ត​ចំ​ការ​ខ្សាច់​ផង​ដែរ​។





_______________________________________________________________________