ឯក​ឧត្តម​ លី ​ណា​វុ​ឌ្ឍ​ អគ្គ​នា​យក​រង នាំ​យក​ថ​វិ​កា​ទៅជួយនិស្សិតដែលផ្ទះរងគ្រោះថ្នាក់អគ្គី​ភ័យ

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជា

សាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

នាំ​យក​ថ​វិ​កា​ទៅ ជួយនិស្សិតប៊ែលធី ដែលផ្ទះរងគ្រោះ ថ្នាក់អគ្គី​ភ័យ

នា​រសៀល​ថ្ងៃ​ទី​២៩​ ខែ​វិ​ច្ឆិកា ​ឆ្នាំ​២០១៧ ​​ឯក​ឧត្តម​ លី​ ណាវុឌ្ឍ​​ អគ្គ​នា​យក​រង ​ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១​ នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ដឹក​នាំ​ថ្នាក់​ដឹក​នាំ ​សាស្ត្រា​ចារ្យ​ សមា​ជិក​កាក​បាទ​ក្រ​ហម​កម្ពុជា ​យុវ​ជន​សុ​ឆន្ទៈ​នៃ​គម្រោង​ភ្នំ​ពេញ​ស្អាត​ និង​ តំ​ណាង​និ​ស្សិត​នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​នាំ​យក​ថ​វិកា​ជំ​នួយ​ចំ​នួន​ ​៤ ​លាន​រៀល ​ដែល​ជា​សន្តាន​ចិត្ត​ ចេះ​ជួយ​យក​អា​សា​គ្នា​របស់​ថ្នាក់​ដឹក​នាំ ​សា​ស្ត្រា​ចារ្យ​និង​និ​ស្សិត​ ជូន​ដល់​ប្អូន​ស្រី​​ កៅ ​អូន ​និ​ស្សិត​នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​ជា​ស​មា​ជិក​កាក​បាទ​ក្រ​ហម​កម្ពុជា ​ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​ទទួល​រង​គ្រោះ​ដោយ​គ្រោះ​ម​ហន្ត​រាយ ​អគ្គី​ភ័យ​ កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០១៧​។

_______________________________________________________________________