សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បាននាំយកថវិកាជួយ ឧបត្ថម្ភកងទ័ពឈរជើងនៅតំបន់ប្រាសាទព្រះវិហារ

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

បាននាំយកថវិកាជួយ ឧបត្ថម្ភកងទ័ព

ឈរជើងនៅតំបន់ប្រាសាទព្រះវិហារ

ឯក​ឧត្តម​ ហូ​ សិ​ទ្ធី​ រដ្ឋ​មន្ត្រី​ប្រ​តិ​ភូ​អម​នា​យក​រដ្ឋ​មន្ត្រី​ និង​ជា​នា​យក​ខុទ្ធ​កាល័យ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​, អម​ដំ​ណើរ​ដោយ​ ឯក​ឧ​ត្តម​ ស៊ាន ​បូ​រ៉ាត​ ទី​ប្រឹ​ក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ជា​ប្រ​ធាន​កិត្តិ​យស​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ឯក​ឧត្តម​ អ៊ីន​ វីរ​ជាតិ​ រដ្ឋ​លេ​ខា​ធិការ​ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​ស​មា​គម​ គ្រឹះ​ស្ថាន​ឧ​ត្តម​សិក្សា​កម្ពុជា​, ឯក​ឧត្តម​ សេង ​ផល្លី ​ប្រ​ធាន​សមាគម​ គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ឯក​ឧត្តម​ លី ឆេង​ ទី​ប្រឹក្សា​អម​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​, អនុ​ប្រធាន​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ និង​ជា​អគ្គនា​យក​ប៊ែលធីគ្រុប​ ព្រម​ទាំង​ សមា​ជិក​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​, បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ទៅ​កាន់​តំបន់​ព្រះ​វិហារ​រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​២៨​ខែ​វិច្ឆិកា​ ឆ្នាំ២០០៩​ ដើម្បី​នាំ​យក​ថវិ​ការ​​សរុប​ចំ​នួន​ ១១៥.១១៧.៩០០ រៀល​ (មួយ​រយ​ដប់​ប្រាំ​លាន​ មួយ​សែន​ មួយ​ម៉ឺន​ ប្រាំ​ពីរ​ពាន់​ ប្រាំ​បួន​រយ​រៀល)​ ។ ក្នុង​នោះ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ជួយ​ឧ​បត្ថម្ភ​ជា​ទឹក​ប្រាក់​ចំ​នួន​ ១៧.៣១៣.២០០ ​រៀល​ ដែល​ជា​ការ​រួម​ចំ​ណែក​របស់​ គណៈ​គ្រប់​គ្រង​​ បុគ្គ​លិក​ លោក​គ្រូ​-​អ្នក​គ្រូ​​ សិស្ស​-និ​ស្សិត​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទាំង​៧​សា​ខា ​សម្រាប់​ចូល​រួម​​ឧបត្ថម្ភ​ដល់​កង​ទ័ព​ឈរ​ជើង​ការពារ​ នៅ​សមរ​ភូមិ​មុខ​តំបន់​ប្រា​សាទ​ព្រះ​វិហារ​ ក៏​ដូច​ជាការ​ពារ​មាតុ​ភូមិ​កម្ពុជា​។







_______________________________________________________________________