ការចូលរួមឧបត្ថម្ភថវិកា ដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារ នៅតំបន់ប្រាសាទព្រះវិហារ

ការចូលរួមឧបត្ថម្ភថវិកា

ដល់កងកម្លាំងប្រដាប់អាវុធ

ដែលឈរជើងការពារ នៅតំបន់ប្រាសាទព្រះវិហារ

ដោយ ​មាន​ការ​ស្នើ​សុំ​ ចូល​រួម​ជួយ​ឧប​ត្ថម្ភ​ថវិកា​ ដល់​កម្លាំង​ប្រ​ដាប់​អាវុធ​ ដែល​ឈរ​ជើង​ ការ​ពារ​នៅ​តំ​បន់​ព្រះ​វិ​ហារ​ របស់​សមា​គម​គ្រឹះស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ និង​ដោយ​មាន​ការ​រួម​ចំណែក​ ពី​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្ស-​និ​ស្សិត​ ទាំង​អស់​ វិ​ទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​បាន​ចូល​រួម​ចំ​ណែក​ ប្រ​មូល​ថ​វិ​កា​ ជួយ​ឧប​ត្ថម្ភ​ ដល់​កម្លាំង​ប្រ​ដាប់​អាវុធ​ ដែល​ឈរ​ជើង​ការ​ពារ​នៅ​ តំ​បន់​ព្រះ​វិ​ហារ​។
ក្នុង​នោះ​ថវិកា​ត្រូវ​បាន​ប្រមូល​ចំនួន​បីលើក៖
លើក​ទី​១​៖​ ចំនួន ​១៥.០០០.០០០​ រៀល​ ​(១៥​លាន​រៀល​)​
លើក​ទី​២​៖ ចំនួន ​១៤.០០០.០០០​ រៀល​ (​១៤​លាន​រៀល​)
​លើក​ទី​៣​៖ ​ចំ​នួន ​១៧​.​០០០.០០០ ​រៀល ​(១៧លានរៀល)​
ថ​វិ​កា​លើក​ទី១​ ត្រូវ​បាន​ប្រគល់​ទៅ​អោយ​លោក​ សយ​ សុភាព​ អ្នក​យក​ព័ត៌​មាន​ទូរ​ទស្សន៍​ CTN​ និង​ជា​បណ្ណា​ធិ​ការ​សារ​ព័ត៌មាន​ ដើម​អំពិល​ និង​ថវិកា​លើក​ទី២​ និង​ទី៣​ ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ ស​មា​គម​គ្រឹះ​ស្ថាន​ឧត្តម​ សិក្សា​កម្ពុជា​ដើម្បី​ទិញ​សម្ភារៈ​ ប្រើ​ប្រាស់​ និង​គ្រឿង​ហូប​ចុក​យក​ទៅ​ចែក​​​ជូន​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ដែល​ឈរ​ជើង​ការ​ពារ​នៅ​តំ​បន់​ប្រា​សាទ​ព្រះ​វិ​ហារ​។







_______________________________________________________________________