វិទ្យាស្ថានប៊ែលធី អន្តរជាតិ ចូលរួមឧបត្ថម្ភថវិកាដល់មូលនិធិបាយ័ន

វិទ្យាស្ថានប៊ែលធី អន្តរជាតិ

ចូលរួមឧបត្ថម្ភថវិកាដល់មូលនិធិបាយ័ន

កាល​ពី​ថ្ងៃ​ទី២៦​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០១០​ គណៈ​គ្រប់​គ្រង​វិ​ទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​នាំ​យក​ថ​វិ​កា​ចំ​នួន​ ៣១.០៥៩.៧០០ ​(សាម​សិប​មួយ​លាន​ប្រាំ​ម៉ឺន​ប្រាំ​បួន​ពាន់​ប្រាំ​ពីរ​រយ​រៀល​គត់​) និង​ប្រាក់​ដុ​ល្លារ​៥៤០​(ប្រាំ​រយ​សែ​សិប​ដុល្លារ​អា​មេ​រិក​)​ ចូល​រួម​ឧ​ប​ត្ថម្ភ​ក្នុង​មូល​និ​ធិ​បា​យ័ន​ នៅ​ស្ថា​នីយ៍​ទូរ​ទស្សន៍​បា​យ័ន​ ដើម្បី​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ជួយ​រំលែក​ទុក្ខ​ ​ចំពោះ​លោក​ឪពុក​ អ្នក​ម្តាយ​ អា​ណា​ព្យាបាល​ និង​ក្រុម​គ្រួសារ​ដែល​បាន​ទទួល​មរណៈ​ភាព​ និង​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុ​នៅ​លើ​ស្ពាន​ពេជ្រ​ នៃ​ទី​កំ​សាន្ត​កោះ​ពេជ្រ​ កាល​ពី​យប់​ ថ្ងៃទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ២០១០​ ដែល​មិន​ធ្លាប់​កើត​មាន​ឡើងក្នុង​រយៈ​ពេល​ជាង​សាម​សិប​ឆ្នាំ​កន្លង​មក​នេះ​ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំដោះ​ជ័យ​ជំនះ​ ៧​មករា​ ឆ្នាំ​១៩៧៩​ ពី​របប​ប្រ​ល័យ​ពូជ​សា​សន៍​ ប៉ុល​ ពត​។
លោក​ ហួត​ ឃាង​វេង អគ្គ​នា​យក​រង​ នៃ​ស្ថានីយ៍​ទូរ​ទស្សន៍​បាយ័ន​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំ​ផុត​ចំ​ពោះ​ ឯក​ឧ​ត្តម​ លី​ ឆេង​ ​អគ្គ​នា​យក​ប៊ែល​ធី​ គ្រុប​ គណៈ​គ្រប់​គ្រង​ បុគ្គលិក​ សា​ស្រ្តា​ចារ្យ​ លោក​គ្រូ​-អ្នក​គ្រូ​ ​សិស្ស​-និ​ស្សិត​ នៃ​វិ​ទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ទាំង​អស់​  ដែល​មាន​ស្មា​រតី​សាម​គ្គី​ភាព​បាន​ ចូល​រួម​ចំ​ណែក​ឧ​បត្ថម្ភ​ថ​វិ​កា​ ដល់​មូល​និធិ​បា​យ័ន​ក្នុង​ការ​ជួយ​សង្គ្រោះ​ និង​ ដោះ​ស្រាយ​ការ​លំបាក​ជូន​ ចំ​ពោះ​គ្រួ​សារ​ជន​រង​គ្រោះ​។​
ថ​វិ​កា​ ទាំង​អស់​ក្នុង​ការ​ចូល​រួម​ឧ​បត្ថម្ភ​នេះ​បាន​មក​ពី​ការ​ចូល​រួម​របស់​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ-​អ្នកគ្រូ​ សិស្ស​-និ​ស្សិត​នៃ​វិ​ទ្យា​ស្ថាន​ប៊ែល​ធី​ អន្តរ​ជាតិ​ទាំង​អស់​ ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោមៈ







_______________________________________________________________________