គណៈគ្រប់គ្រង ប៊ែលធី បានចុះសាកសួរសុខទុក្ខកងទ័ព នៅសមរភូមិមុខ

គណៈគ្រប់គ្រង ប៊ែលធី

បានចុះសាកសួរសុខទុក្ខកងទ័ព នៅសមរភូមិមុខ


កាល​ពី​ថ្ងៃ​ទី១០​ ខែ​កញ្ញា​ ឆ្នាំ​២០១១​ គណៈ​គ្រប់​គ្រង​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ លី ឆេង​ អគ្គ​នា​យក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ និង​អម​ដំណើរ​ ដោយ​លោក​ប្រ​ធាន​ការិ​យា​ល័យ​ និង​លោក​នា​យក​សាខា​ គ្រប់​ទី​តាំង​ប៊ែលធី​ បាន​នាំ​យក​ថ​វិ​កា​ចំ​នួន​ ២៥.០០០.០០០រៀល​ ចូល​រួម​ជា​មួយ​គណៈ​ប្រតិភូ​សមា​គម​ គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ ដែល​មាន​សមា​ជិក​ចំនួន​ ៤៣​គ្រឹះ​ស្ថាន​សិក្សា​ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​​ ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​​ នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ និង​នាំ​អំណោយ​ទៅ​ផ្តល់​ជូន​ដល់​អង្គ​ភាព​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ដែល​ឈរ​ជើង ​នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​មាន​ការ​ចូល​រួម​ពី​ ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​ ​ ជា​ ម៉ន​ មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៤​ និង​ជា​ទី​ប្រឹក្សា​ផ្ទាល់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នា​យក​រដ្ឋ​មន្រ្តី​។​ ក្នុង​ពិធី​នោះ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ​ នាង​ ឃីម​​ មេ​បញ្ជា​ការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ បាន​បញ្ជាក់​ថា​ក្រោយ​ ពី​ផ្អាក​ឈប់​បាញ់​គ្នា​ មួយ​រយៈ​នៅ​ព្រះ​វិហារ​នោះ​ យោង​តាម​អនុ​សាសន៍​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នា​យក​រដ្ឋ​មន្រ្តី ​ ឲ្យ​សម្រួល​​កម្លាំង​កង​ទ័ព​ គឺ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ បាន​មក​ឈរ​ជើង​ក្នុង​តំបន់​ ស្រុក​អន្លង់​វែង​ ខេត្ត​​ឧត្តរ​មាន​ជ័យ​វិញ​។​
ឯក​ឧត្តម ស៊ាន​ បូ​រ៉ាត​​ ប្រធាន​គណៈ​ប្រតិភូ​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​មាន​ការ​ស្នើ​សុំ​ ការ​អនុ​ញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នា​យក​រដ្ឋ​មន្រ្តី ​ និង​លោក​ជំទាវ​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក៏​បាន​អនុ​ញ្ញាត​ និង​ផ្តល់​ជូន​តាម​រយៈ​គណៈ​ប្រតិភូ​ ដើម្បី​យក​មក​ឧបត្ថម្ភ​ ដល់​វីរៈ​កង​ទ័ព​នៅ​ទី​នេះ​ មាន​ថវិកា​ចំនួន​ ១៣៨.៥៩០.០០០​រៀល​​​ ថ​វិកា​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ចំនួន​ ១០៨.៨០៤.៥០០​រៀល​​​ ក្នុង​នោះ​ថវិកា​ របស់​ប៊ែល​ធី​ ចំនួន​ ​២៥.០០០.០០០​រៀល​​​ ផង​ដែរ​។​
មាន​មតិ​នា​ឱ​កាស​នោះ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ​ហ៊ុន​ ម៉ា​ណែត​​​ មាន​ប្រ​សាសន៍​ថា​ យោង​តាម​ការ​ចង្អុល​បង្ហាញ​របស់​ សម្តេច​អគ្គ​មហា​ សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី និង ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជំនួស​មុខ​ឲ្យ​ គណៈប្រតិភូ​នៃ​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ និង​សមា​ជិក​ សមា​ជិកា​ ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ប្រជា​ធិប​តេយ្យ​កម្ពុជា​ និង​ថ្នាក់​ដឹក​នាំ​សមា​គម​ និស្សិត​នៅ​តាម ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​ បច្ចេក​ទេស​សា​ធា​រណៈ​ ទាំង​២៤​គ្រឹះ​ស្ថាន​ បាន​ចុះ​ទៅ​សាក​សួរ​សុខ​ទុក្ខ​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ និង​នាំ​យក​អំណោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នាយក​រដ្ឋ​មន្រ្តី ​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​ បន្ទាប់​មក​ ឯក​ឧត្តម​ បាន​ប្រកាស​ផ្តល់​ជូន​ដល់ ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ នូវ​អង្ករ​ចំនួន​ ៥​តោន​ មី​យើង​ ៥០​កេស​ ទឹក​ស៊ី​អ៊ីវ​ ៥០​យួរ​ ត្រី​ខ​ ២០​យួរ​ ទឹក​ក្រូច​ ៥០​កេស​ ទឹក​ផ្លែ​ឈើ​ ៥០​កេស​ ម៉ា​ស៊ីន​កុំ​ព្យូ​ទ័រ​លើ​តុ​ចំនួន​ ២​គ្រឿង​ កុំ​ព្យូ​ទ័រ​យួរ​ដៃ​ចំនួន​ ១​គ្រឿង​ ម៉ា​ស៊ីន​ព្រីន​ធ័រ​ចំនួន​ ៣​គ្រឿង​ ម៉ា​ស៊ីន​ថត​ចំលង​ ១​គ្រឿង​ ផ្តល់​កូន​ឈើហូប​ផ្លែ​ចំនួ​ន ២៥០០​ដើម​ គ្រួសារ​ទ័ព​ចំនួន​ ១៥០​នាក់​ ម្នាក់ៗ​ទទួល​បាន​សារុង​១​ និង​ថវិកា​ចំនួន​ ២​ម៉ឺន​រៀល​។​ ចំពោះ​ថវិកា​របស់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ​ហ៊ុន​ ម៉ា​ណែត​​​​ បាន​ជូន​សម្រាប់​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ នូវ​ថវិកា​ចំនួន​ ២០​លាន​រៀល​​​​ ម៉ា​ស៊ីន​ភ្លើង​កំលាំង​៥​គីឡូ​វ៉ាត់​ចំនួន​ ១​គ្រឿង​។
នា​ រសៀល​ថ្ងៃ​ដដែល​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​សាក​សួរ​សុខ​ទុក្ខ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២​ បន្ត​ទៀត​ដែល​ឈរ​ជើង​នៅ​ស្រុក​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​បាន​ប្រគល់​ជូន​នូវ​អង្ករ​ចំនួន​ ៥​តោន​ មី​យើង​ ៥០​កេស​ ទឹក​ស៊ី​អ៊ីវ​ ៥០​យួរ​ ត្រី​ខ​ ២០​យួរ​ ទឹក​ក្រូច​ ៥០​កេស​ ទឹក​ផ្លែ​ឈើ​ ៥០​កេស​ គ្រួសារ​ទ័ព​ចំនួន​ ២០០​នាក់​ ម្នាក់ៗ​ទទួល​បាន​សារុង​១​ និង​ថវិកា​ចំនួន​ ២​ម៉ឺន​រៀល​។​ ចំពោះ​ថវិកា​របស់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ជូន​សម្រាប់​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤២​ នូវ​ថវិកា​ចំនួន​ ១០​លាន​រៀល​ និង​រៀប​ចំ​កម្ម​វិធី​ចំនួន​ ១​លាន​រៀល​ គណៈ​បញ្ជា​ការ​ទិស​ទី​៣​ ប្រចាំ​ប្រាសាទ​តា​មាន់​ចំនូន​ ១០​លាន​រៀល​ យោធ​ភូមិ​ភាគ​ទី​៥​ចំនួន​ ៥​លាន​រៀល​ សឹក​រង​ឧត្តរ​មាន​ជ័យ​ចំនួ​ន ៥​លាន​រៀល​ វរៈ​នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៧០២​ចំនួន​ ៥​លាន​រៀល​ វិស្វ​កម្ម​អគ្គ​បញ្ជា​ការ​ចំនួន​ ៥​លាន​រៀល​ ប្រធាន​ភូមិ​តា​មាន់​សែន​ជ័យ​ចំនួន​ ២​នាក់​ ម្នាក់ៗ​ទទួល​បាន​ ១០​ម៉ឺន​រៀល​ ឧបត្ថម្ភ​ស្រុក​បន្ទាយ​អំពិល​ចំនួន​ ២០​ម៉ឺន​រៀល​។​
នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០១១​ ឯក​ឧត្តម ​ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​​​ បាន​ដឹក​នាំ​ប្រតិភូ​ និស្សិត​នៃ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ជា​ច្រើន​នាក់​ ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ ក្នុង​កង​ពល​ទី​បញ្ជា​ការ​សមរ​ភូមិ​ទិស​ប្រាសាទ​ព្រះ​វិហារ​ (ទី​បញ្ជា​ការ​សន្តិ​ភាព)​ នៅ​ភូមិ​៥​មករា​ នៃ​ប្រាសាទ​ព្រះ​វិហារ​ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ គន់​ គីម​។​​ នា​ឱ​កាស​ នោះ​ ឯក​ឧត្តម​ នា​យ​ឧត្តម​សេ​នីយ៍​ ជា​ តា​រា​ អគ្គ​មេ​បញ្ជា​ការ​រង ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា ​គណៈ​មេ​បញ្ជា​ការ​សមរ​ភូមិ​ទិស ​យោធ​ភូមិ​ភាគ​ទី​៤​ បាន​ពន្យល់​ពី​ទី​តាំង ​សមរ​ភូមិ​ដែល​កង​ទ័ព​សៀម​ធ្វើ​ការ​ឈ្លាន​ពាន ​មក​លើ​បូរណៈ​ភាព​ទឹក​ដី​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។​
ឆ្លៀត​ឱ​កាស​នោះ ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត ​ បាន​កោត​សរ​សើរ​ដល់​នាយ​ពល​ ទា​ហាន​ដែល​បាន​តស៊ូ​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ជាតិ ​មាតុ​ភូមិ​មិន​ឲ្យ​សត្រូវ​ឈ្លាន​ពាន​មួយ​មី​លី​ម៉ែត ​ណា​ឡើយ​ និង​បាន​ប្រគល់​នូវ​ថវិកា​ របស់​ឯក​ឧត្តម​ផ្ទាល់​ចំនួន​ ៤​លាន​រៀល​ ដល់​​ទី​បញ្ជា​ការ​សមរ​ភូមិ​ទិស​ប្រា​សាទ​ព្រះ​វិ​ហារ​សម្រាប់​ឱ​កាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ពេល​ខាង​មុខ​នេះ​។​
នៅ​ព្រឹក​ថ្ងៃ​ ដដែល​ ឯក​ឧត្តម​ ឧត្តម​សេ​នីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ក្នុង​កង​ពល​តូច​ អន្តរា​គមន៍​លេខ​៩​ ដែល​រៀប​ចំ​ឡើង​នៅ​បរិ​វេណ​ទី​រួម​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ​ និង​ មាន​ការ​ចូល​រួម ​ពី​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ ជា​ តា​រា​ ​ ឯក​ឧត្តម​ ស​ ថាវី​ អភិ​បាល​រង​ខេត្ត​ មន្រ្តី​រាជ​ការ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ប្រជា​ពល​រដ្ឋ​ និង​ កង​ទ័ព​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​ ប្រមាណ​១០០០​នាក់​។ ​
ឯក​ឧត្តម​ឧត្តម​សេនីយ៍​ទោ​ ដួង​ ច័ន្ទ ​ មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៩​ ជំនួស​មុខ​ឲ្យ​នាយ​ពល​ទា​ហាន ​ព្រម​ទាំង​ក្រុម​គ្រួសារ​កង​ទ័ព​ បាន​ថ្លែង​អំណរ​គុណ​ដល់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ នា​យក​រដ្ឋ​មន្រ្តី​ ​ និង ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ​គ្រប់​បែប​យ៉ាង​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​កង​ទ័ព​ និង​ក្រុម​គ្រួសារ​កង​ទ័ព​ធ្វើ​ឲ្យ​មាន​លំ​នឹង​ ធ្វើ​ឲ្យ​កង​កម្លាំង​មាន​ឆន្ទះ​មោះ​មុត​អង់​អាច​ក្លា​ហាន ​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​។​
ក្នុង​ឱ​កាស​នោះ​ ឯក​ឧត្តម​ ស៊ាន​ បូ​រ៉ាត​ ប្រ​ធាន​គណៈ​ ប្រតិភូ​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ និង​តំណាង​ឲ្យ​និស្សិត​ ៣០០​នាក់​ ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ​ សូម​ថ្លែង​អំណរ​គុណ​ និង​កោត​សរ​សើរ​ដល់​ ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ ជា​បញ្ញា​វរ​កម្រិត​​អន្តរ​ជាតិ​ និង​ជា​យុវ​ជន​ឆ្នើម​របស់​ជាតិ និង ​សូម​ដើរ​តាម​គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​​ និង​ស្រឡាញ់​សន្តិ​ភាព​ ជានិច្ច​និរន្តរ៍​។​
ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែត​ បាន​កោត​សរ​សើរ ​ដល់​នាយ​​ពល​ទាហាន​ដែល​កន្លង​ទៅ​ បាន​តស៊ូ​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ ជាតិ​មាតុ​ភូមិ​។​ ឯក​ឧត្តម​ឧត្តម​សេនីយ៍​ទោ​ បាន​ផ្តាំ​ផ្ញើ​កង​ទ័ព​គ្រួសារ​ទ័ព​ និង​យុវ​ជន ​ទើប​តែ​គ្រប់​អាយុ​ត្រូវ​ទៅ​ពិនិត្យ​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ពល​រដ្ឋ​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១២​ និង​ដើម្បី​ឈាន​ទៅ​បោះ​ឆ្នោត​សាកល​ នៅ​ឆ្នាំ​២០១៣ ​ខាងមុខ​ទៀត​។ អំ​ណោយ​ ដែល​យក​ទៅ​ប្រគល់​ជូន​កង​ទ័ព​នា​ព្រឹកនោះ​រួម​មាន​ អង្ករ​ចំនួន​ ៥​តោន​ មី​យើង​ ៥០​កេស​ ទឹក​ស៊ី​អ៊ីវ​ ៥០​យួរ​ ត្រី​ខ​ ២០​យួរ​ ទឹក​ក្រូច​ ៥០​កេស​ ទឹក​ផ្លែ​ឈើ​ ៥០​កេស​ ម៉ា​ស៊ីន​កុំ​ព្យូ​ទ័រ​លើ​តុ​ចំនួន​ ២​គ្រឿង​ ម៉ា​ស៊ីន​ព្រីន​ធ័រ​ចំនួន​ ១​គ្រឿង​ និង​ឧបត្ថម្ភ​ថវិកា​ដល់​អង្គ​ភាព​កង​ទ័ព​ឈរ​ជើង​នៅ​តាម​ជួរ​ភ្នំ​ដង​រែក​ ក្នុង​ទិស​ទី​១​ ប្រាសាទ​ព្រះ​វិហារ​ ជាង​១០​អង្គ​ភាព​។ ដោយ​ឡែក​គ្រួសារ​ ទ័ព​មក​ពី​ភូមិ​សែន​រុង​រឿង​១​ចំនួន​ ២០០​គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សារុង​១​ និង​ថវិកា​ចំនួន​ ២​ម៉ឺន​រៀល​។ នៅ​រសៀល​ថ្ងៃ​ដដែល​ គណៈ​គ្រប់​គ្រង​ ប៊ែល​ធី បាន​ធ្វើ​ដំ​ណើរ ​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ ជា​មួយ​គណៈ​ប្រ​តិ​ភូ ​របស់​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ​ដោយ​សុវត្ថិ​ភាព​។ ។









































_______________________________________________________________________