ពិធីផ្តល់ឈាមរបស់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងនិស្សិត ប៊ែលធី ចំនួន ២១៦នាក់

ពិធីផ្តល់ឈាមរបស់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូ

និងនិស្សិត ប៊ែលធី ចំនួន ២១៦នាក់

យោង​តាម​អនុ​សាសន៍​ ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ សមេ្តច​អគ្គ​ ម​ហា​សេនា​បតី​តេ​ជោ​ ហ៊ុន ​សែន​ នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ ​កម្ពុជា​ និង ​មតិ​ណែ​នាំ​របស់​ឯក​ឧត្តម​ ស៊ាន​ បូរ៉ាត​​ ទី​ប្រឹក្សា​ផ្ទាល់​ សមេ្តច​អគ្គ​មហា​ សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​ ជា​ប្រធាន​កិត្តិ​យស​ សមា​គម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ ស​មា​ជិក​សមាគម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម ​ចំនួន ​១.៤២៥​នាក់​​ ជូន​ក្រសួង​សុ​ខា​ភិបាល​ សម្រាប់​ជួយ​ជីវិត​ជន​រង​គ្រោះ​ ដោយ​ឧប​ទ្ទវ​ហេតុ​ផ្សេងៗ​។​ ក្នុង​នោះ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និស្សិត​ទាំង​អស់​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ស្ម័គ្រ​ ចិត្ត​ធ្វើ​ការ​បរិច្ចាគ​ឈាម​ ចំនួន ​២១៦នាក់​ ​នៅ​ថ្ងៃ​ទី២១​ ខែ​តុលា​ ឆ្នាំ​២០១១​។​ ឯក​ឧត្តម​ លី ឆេង​ អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ និង​ជា​នាយក​វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​មាន​ប្រសាសន៍​ថាៈ​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និ​ស្សិត​ នៃ​វិទ្យាស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ពិត​ជា​មាន​ សេច​ក្តី​សប្បាយ​ រីក​រាយ​ណាស់​ ក្នុង​ការ​បរិច្ចាគ ​ឈាម​នា​ពេល​នេះ​ ព្រោះ​ជា​កាយ​វិការ​មនុស្ស​ធម៌​ ប្រកប ​ដោយ​សាម​គ្គីភាព​ និង​ឯក​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ សម្រាប់​ជួយ​ សង្គ្រោះ​ជីវិត​ ដល់​ជន​រង​គ្រោះ។​ កន្លង​មក​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​សិស្ស​-និស្សិត​ នៃ​វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ចូល​រួម​ជួយ​កិច្ច​ការ​សង្គម​ជា​ច្រើន​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ១២១.៧២៩.៣០០​រៀល​ ក្នុង​នោះ​ជួយ​ឧបត្ថម្ភ​ថ​វិកា​ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​ការពារ​ នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ចំនួន៤​លើក​ ដូច​ជាៈ​ លើក​ទី១​ ចំនួន​ ១៥.០០០.០០០រៀល​ លើក​ទី២​ ចំនួន​១៧.៣១៣.២០០រៀល​ លើក​ទី៣​ចំនួន​ ៣១.១៩៦.៤០០រៀល​ លើក​ទី៤​ ចំនួន ​២៥.០០០.០០០រៀល​​ ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​ថវិកា​ ក្នុង​ព្រឹត្តិ​ការណ៍​ កោះ​ពេជ្រ​ តាម​រយៈ​មូល​និធិ​បា​យ័ន​ ចំនួន​៣៣.២១៩.៧០០រៀល​ ផង​ដែរ​។​ ចំ​ណែក​ឯ​សមា​គម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ ក៏​បាន​ចូល​ រួម​ជួយ​កិច្ច​ការ​សង្គម​ ជា​ច្រើន​ដែល​មាន​ទឹក​ប្រាក់ ​សរុប​ចំនួន​ ៤០៤.៣៣៨.៧៤០​រៀល​ ក្នុង​នោះ​ជួយ​ឧបត្ថម្ភ​ថវិកា​ ដល់​កង​កម្លាំង ​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង ​ការ​ពារ​នៅ​តំបន់​ ប្រាសាទ​ព្រះ​វិហារ​ ចំនួន​៥លើក​ដូច​ជាៈ​លើក​ទី១​ ​ចំនួន​៧០.៨៤៨.៤០០រៀល​​ លើក​ទី២​ ​ចំនួន​ ១១៥.១១៧.៩០០រៀល​​ លើក​ទី៣​ ​ចំនួន​ ៣៦.០០០.០០០រៀល​​ តាម​រយៈ​ខុទ្ទ​កាល័យ​សម្តេច​តេ​ជោ​ លើក​ទី៤​ចំនួន​ ​៧៣.៥៦៨.៣០០រៀល​ តាម​រយៈ​មូល​និធិ​បាយ័ន​ និង ​លើក​ទី៥​ចំនួន​១០៨.៨០៤.១០០​រៀល​ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ ​ហ៊ុន ម៉ាណែត​ និង​ឯក​ឧត្តម​ ​ស៊ាន បូរ៉ាត​ បាន​នាំ​យក​ថវិកា​ ឧបត្ថម្ភ​ដល់​កង​ទ័ព​លេខ​៤១-៤២-៩​ នៅ​តាម​បណ្តោយ​ ព្រំ​ដែន​កម្ពុជា​-ថៃ​ ផង​ដែរ​។​
​ឯក​ឧត្តម​ បាន​អោយ​ដឹង​ទៀត​ថា​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯក​ឧត្តម​ ​ស៊ាន​ បូ​រ៉ាត​ ​ ប្រធាន​កិត្តិ​យស ​សមា​គម​គ្រឹះ​ ស្ថាន​ឧត្តម​សិក្សា​កម្ពុជា​ ថ្នាក់​ដឹក​នាំ ​សមា​គម​បាន​ចេញ​លិខិត​ អំពាវ​នាវ​ជូន​ដល់​ សមា​ជិក​សមា​គម​ទាំង​អស់​ ដើម្បី​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្នុង​ការ​បរិច្ចាគ​ឈាម​សម្រាប់​ ជួយ​សង្រ្គោះ​ជីវិត​ជន​រង​គ្រោះ​។ ​ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​ យើង​មាន​អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត​ បរិច្ចាគ​ឈាម​ចំនួន​១.៤២៥​នាក់​ ក្នុង​នោះ​សា​កល​វិទ្យាល័យ​ ដែល​បាន​បរិច្ចាគ​ឈាម ​រួច​ហើយ​មាន​ សា​កល​វិ​ទ្យា​ល័យ​ ធនធាន​មនុស្ស​ ចំនួន​៣៩១​នាក់​ សា​កល​វិទ្យា​ល័យ​ បញ្ញា​សាស្រ្ត​កម្ពុជា​ ចំ​នួន​ ៧៤​នាក់,​ សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​ ចំនួន​២៨២​នាក់,​ សា​លា​អន្តរ​ជាតិ​ ញូវ​យ៉ក​ ចំ​នួន​ ២០​នាក់​។​ ជាក់​ស្តែង​ថ្ងៃ​នេះ​ វិទ្យា​ស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​ចំនួន​ ២១៦នាក់​ សរុប​ទាំង​អស់​មាន​ចំ​នួន​ ៩៨៣​នាក់​ ដែល​បាន​ឆ្លើយ​តប​ ទៅ​នឹង​ការ​អំពាវ​នាវ ​របស់​សមាគម​។​
ឯក​ឧត្តម​ ក៏​បាន​ថ្លែង​អំណរ​ គុណ​ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ជា​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោ​គ្រូ​-អ្នក​គ្រូ​ និង​សិស្ស​-និស្សិត​ ដែល​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ ទាំង​អស់​ ជា​សមា​ជិក​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​ សិក្សា​កម្ពុជា​ ដែល​បាន​បរិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​ ដល់​ជន​រង​គ្រោះ​ ក៏​ដូច​ជា​បាន​ជួយ​ ឧបត្ថម្ភ​ថវិកា​ ផ្ទាល់​ខ្លួន​សម្រាប់​ចូល​រួម​កិច្ច​ការ​ សង្គម​ផ្សេងៗ​កន្លង​មក​។​
បន្ទាប់​មក​ លោក​វេជ្ជ​បណ្ឌិត​ ហុក​ គីម​ចេង​​ ប្រធាន​មជ្ឈ​មណ្ឌល​ ជាតិ​ផ្តល់​ឈាម​ នៃ​ក្រសួង​សុខា​ភិ​បាល​ បាន​មាន​ប្រ​សាសន៍​ថា​ បន្ទាប់​ពី​មាន​ការ ​អំ​ពាវ​នាវ​ របស់​សមេ្តច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ រួច​មក​ ការ​បរិច្ចាគ​ឈាម​ មាន​ភាព​ផុស​ផុល​ ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​មាន​ក្រសួង​ ស្ថាប័ន​ ពិ​សេស​នៅ​តាម​សាកល​វិទ្យា​ល័យ​ មាន​និស្សិត​ចូល​រួម​បរិច្ចាគ​ឈាម​ជា​ច្រើន​ផង​ដែរ​។​ លោក​វេជ្ជ​បណ្ឌិត​ បាន​អោយ​ដឹង​ទៀត​ថា​ អ្នក​ដែល​អាច​ផ្តល់​ឈាម​បាន​ ត្រូវ​មាន​អាយុ​ចាប់​ពី១៧​ឆ្នាំ​ ឡើង​ទៅ​មាន​ទម្ងន់​ចាប់​ពី​៤៥​គី​ឡូ​ក្រាម​ឡើង​ទៅ​ និង​មាន​សុខ​ភាព​ល្អ​ ដោយ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខ​ភាព​ ដូច​ជា​ ត្រូវ​ពិនិត្យ​ឈាម​មើល​ចុង​ដៃ​ដើម្បី​មើល​ក្រុម​ឈាម​ និង​មើល​កម្រិត​ឈាម​ក្រហម​ និង​ជាតិ​ដែក​ បើ​មាន​គ្រាប់​ឈាម​ក្រ​ហម​គ្រប់​គ្រាន់​ ទើប​អាច​ផ្តល់​ឈាម​បាន​ ប្រសិន​បើ​ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​ ឫ​មាន​ជំងឺ​ ដែល​កំពុង​ តែ​ព្យាបាល​ក៏​មិន​អាច​ ផ្តល់​ឈាម​បាន​ដែរ​ ព្រោះ​ការ​ផ្តល់​ឈាម ​ក្នុង​មួយ​ផ្លោក​មាន​ចំណុះ​៣៥០​មីលី​លីត​ស្មើ​នឹង​៨​ភាគ​រយ​នៃ​បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​។​
លោក​វេជ្ជ​បណ្ឌិត​ ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ ចំពោះ​ឯក​ឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ជា​គណៈ​គ្រប់​គ្រង​នៅ​តាម​គ្រឹះ​ ស្ថាន​សិក្សា​ទាំង​អស់​ ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​ និង​សមា​ជិក​សកម្ម​ នៃ​សមា​គម​គ្រឹះ​ស្ថាន​ ឧត្តម​សិក្សា​កម្ពុជា​ ដែល​បាន​បរិច្ចាគ​ឈាម ​សម្រាប់​ជួយ​សង្រ្គោះ​ដល់​ជន​រង​គ្រោះ​ ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​។​ បន្ទាប់ ​មក​ គណៈ​គ្រប់​គ្រង​ បុគ្គ​លិក​ លោក​គ្រូ​-អ្នក​គ្រូ​ និង​និស្សិត​ទាំង​អស់​ នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ចូល​រួម​បរិច្ចាគ​ឈាម​នា​ពេល​នោះ​ផង​ដែរ។​


























_______________________________________________________________________