ឯកឧត្តម លី ឆេង បានឧបត្ថម កាកបាទក្រហម-អឌ្ឍចន្ទក្រហម កម្ពុជា ចំនួន ៥០០០$

ឯកឧត្តម លី ឆេង បានឧបត្ថម

កាកបាទក្រហម-អឌ្ឍចន្ទក្រហម កម្ពុជា ចំនួន ៥០០០$

កាលពី​ថ្ងៃទី​ ០៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០១២​ កាក​បាទ​ក្រ​ហម​កម្ពុជា​ បាន​ប្រារឰ​ពិធី​ ខួប​លើក​ទី ១៤៩​ ទិ​វា​ពិ​ភព​ លោក​កាក​បាទ​ក្រហម​-អឌ្ឍ​ចន្ទ​ក្រហម​ ៨ ​ឧស​ភា​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្ដេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ លោក​ជំទាវ​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុជា​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​សមា​ជិក​ព្រឹទ្ធ​ស​ភា​ រដ្ឋ​សភា​ រាជ​រដ្ឋា​ភិ​បាល​ សប្បុ​រស​ជន​ជាតិ​ និង​អន្ដរ​ជាតិ​ ព្រម​ទាំង​មហា​ជន​ប្រ​មាណ​ ៥.០០០នាក់។​

នៅ​ក្នុង​ សុន្ទ​រកថា​ស្វាគមន៍​របស់​ លោក​ជំទាវ​ កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​ការ​ផ្ដល់​កិ​ត្ដិ​យស​ យ៉ាង​ឧត្ដុង្គ​ឧត្ដម​ចូលរួម​ជាថ្មី​ម្ដង​ទៀត​របស់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន​ ដើម្បី​អបអរ​ “ខួប​ទី ១៤៩ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​-អឌ្ឍ​ចន្ទ​ក្រហម” ​ ព្រម​ទាំង​ការ​ចូល​រួម​ពី​សំ​ណាក់​ សម្ដេច​ ព្រះ​អង្គម្ចាស់​ក្ស​ត្រីយ៍​ ឯក​ឧត្ដម​ លោក​ជំទាវ​ លោក​ឧកញ៉ា​ អស់​លោក​ លោក​ស្រី​ សប្បុ​រសជន​ ភ្ញៀវ​កិ​ត្ដិ​យស​ ជាតិ​-អន្ដរ​ជាតិ​ អ្នក​ស្ម័គ្រ​ចិត្ដ​ យុវ​ជន​កាក​បាទ​ក្រហម​កម្ពុជា​ និង​ បង​-ប្អូន​ជន​រួម​ជាតិ​ទាំង​អស់។​

សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ជា​ពិសេស​ជូន​ចំពោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុជា​ ដែល​មាន​ទឹក​ចិត្ត​មោះ​មុត​ ធ្វើ​ការ​ដោយ​ឥត​ខ្លាច​នឿយ​ហត់​ ក្នុង​ដំណើរ​ស​កម្ម​ភាព​មនុស្ស​ធម៌ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ មន្ត្រី​ បុគ្គ​លិក​ បណ្តាញ​អ្នក​ស្ម័គ្រ​ចិត្ត​ និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ នៃ​កាក​បាទ​ក្រ​ហម​កម្ពុជា​ ដែល​ផ្តល់​នូវ​ការ​គាំទ្រ​ដ៏​មុត​មាំ​ និង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​អនុវត្ត​ស​កម្ម​ភាព​មនុស្សធម៌​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ផែន​ការ​យុទ្ធ​សាស្ត្រ​ទាំង​អស់​ របស់​កាក​បាទ​ក្រ​ហម​កម្ពុជា​ រហូត​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ជា​ច្រើន​ ជូន​ជាតិ​ និង​ប្រ​ជា​ជន​។​
នៅ​ក្នុង​ឱកាស​នោះ​ ឯក​ឧត្តម​ លី​ ឆេង​ ទី​ប្រឹក្សា​អម​ទីស្តី​គណៈ​រដ្ឋមន្រ្តី​ អគ្គ​នា​យក​ប៊ែលធី​គ្រុប​ និង​លោក​ជំទាវ ​បាន​ចូល​រួម​ឧបត្ថម​ គាំទ្រ​ស​កម្ម​ភាព​ មនុស្ស​ធម៌​ របស់​កាក​បាទ​ក្រ​ហម​កម្ពុជា​ ដែល​មាន​ លោក​ជំទាវ​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន​សែន​ ជា​ប្រធាន​ នូវ​ទឹក​ប្រាក់ ​ចំនួន​៥០០០$​(ប្រាំ​ពាន់​ដុ​ល្លារ​អាមេរិក​)។ ​គួរ​បញ្ជាក់​ថា​ ការ​ប្រារព្ធ​ទិវា​ពិ​ភព​លោក​កាក​បាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រ​ហម​ ៨ ​ឧសភា​ ឆ្នាំ​២០១២​ ក្រោម​ប្រ​ធាន​បទ​ “​យុវ​ជន​កំ​ពុង​នាំគ្នា​ធ្វើ​ស​កម្មភាព​” កាក​បាទ​ក្រ​ហម​កម្ពុជា​ ទទួល​បាន​ការ​គាំ​ទ្រ​ជា​ថវិកា​ពី​សប្បុ​រស​ជន​ ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ សរុប​ចំនួន​ ១០.៥២៨.៩១៩​ ដុល្លារ​អាមេរិក​៕​ ​











_______________________________________________________________________