ពិធីសម្ពោធ រូបសំណាកស្រ្តីទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង

ពិធីសម្ពោធ រូបសំណាកស្រ្តី

ទូលកណ្តាប់ស្រូវ និងរូបព្រះឥសូរ នៅទីរួមខេត្តព្រៃវែង

ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៤​ នៅ​ក្រុង​ព្រៃ​វែង​ ខេត្ត​ព្រៃ​វែង​បាន​រៀប​ចំ​ពិ​ធី​ស​ម្ពោធ​ រូប​សំ​ណាក​ស្រ្តី​ទូល​ក​ណ្តាប់​ស្រូវ​ និង​រូប​ព្រះ​ឥសូរ​ ក្រោម​អ​ធិប​តី​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត អ​ភិ​បាល​ ខេត្ត​ព្រៃ​វែង​ និង​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​ ឯក​ឧត្តម​ សេង​ ឈួន​ ប្រ​តិ​ភូ​រាជ​រដ្ឋា​ភិ​បាល ទទួល​បន្ទុក​ប្រ​ធាន​កំ​ពង់​ចម្លង​អ្នក​លឿង​ ឯក​ឧត្តម​ លី​ ឆេង ទី​ប្រឹ​ក្សា​អម​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ និង​ជា​អគ្គ​នា​យក​ ប៊ែល​ធី​គ្រុប​ និង​លោក​ជំ​ទាវ​ ព្រម​ទាំង​មន្រ្តី​រាជ​ការ​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្ស​ ប្រ​ជា​ពល​រដ្ឋ​ ចំ​នួន​ជាង​ ៧០០​នាក់​។
​តាម​របាយ​ការណ៍​របស់​លោក​ ស៊ិន​ សារៈ​ អ​ភិ​បាល​ក្រុង​ព្រៃ​វែង​ បាន​អោយ​ដឹង​ថា​ ការ​រីក​ចម្រើន​នៅ​ក្នុង​ក្រុង​ព្រៃ​វែង​ទាំង​អស់​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​ការ​ចូល​រួម​ពី​វិ​ស័យ​ឯក​ជន​ និង​ការ​គាំ​ទ្រ​របស់​ប្រ​ជា​ពល​រដ្ឋ​ដូច​ជា​សា​លា​រៀន​ ផ្លូវ​ថ្នល់​ កុដិ​ របង​ ក្លោង​ទ្វារ​ ព្រះ​វិ​ហារ​ជា​ដើម​ ជាក់​ស្តែង​ថ្ងៃ​នេះ​បាន​ដាក់​ស​ម្ពោធ​ជា​ផ្លូវ​ការ​នូវ​រូប​សំ​ណាក​ទាំង​២​ថែម​ទៀត​៖​ ទី​១​រូប​សំ​ណាក​ស្រ្តី​ទូល​កណ្តាប់​ស្រូវ​ ធ្វើ​ពី​ថ្ម​ភក់​ មាន​កំ​ពស់​ ៣.៤០ម​ ដាក់​លើ​ខឿន​ទម្រ​ជើង​ពាន​កំ​ពស់​៣.២០ម​ ស​រុប​ ៦.៦០​ម​ ក​សាង​នៅ​ទី​តាំង​ចំ​ណុច​ផ្លូវ​បែក​ជា​បី​ច្រក​ចេញ​ចូល​ទី​ក្រុង​ព្រៃ​វែង​ ចំ​ងាយ​ពី​ស្ពាន​លេខ​មួយ​ ១៣៥ម  ជា​អំ​ណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ ឯក​ឧត្តម​ លី​ ឆេង​ និង​លោក​ជំ​ទាវ​ ប៊ូ​ អ៊ា ដែល​ក​សាង​អស់​ទឹក​ប្រាក់​ ១៥.០០០$។​ រូប​សំ​ណាក​ទី​២​គឺ​រូប​ព្រះ​ឥ​សូរ​ដៃ​ដប់​ ធ្វើ​អំ​ពី​ ស៊ី​ម៉ង់​ត៍​ មាន​កំ​ពស់​ ៣ម​ ដាក់​លើ​ខឿន​ទ​ម្រ​កំ​ពស់​២.២០ម​ ស​រុប​កំ​ពស់​៥.២០ម​ ក​សាង​នៅ​ទី​តាំង​ ផ្លូវ​ចេញ​ចូល​ទី​រួម​ខេត្ត​ ចំ​នុច​ត្រី​កោណ​ ចំ​ងាយ​ពី​ស្ពាន​ឯ​កា​រ៉ាម​៤៥ម​ ជា​អំ​ណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ឯក​ឧត្តម​ សេង​ ឈួន​ និង​លោក​ជំ​ទាវ​ អ៊ឹង​ មួយ​ហួង​ ព្រម​ទាំង​លោក​ ព្រាប​ គា​រ៉ាត់​ និង​លោក​ស្រី​ អស់​ទឹក​ប្រាក់​ ៩.០០០$​។
​បន្ទាប់​មក​ ឯក​ឧត្តម​ លី​ ឆេង បាន​ឡើង​មាន​ចំ​ណាប់​អា​រម្មណ៍​ ដោយ​រៀប​រាប់​អំ​ពី​ប្រ​វត្តិ​នៃ​ការ​កសាង​សមិទ្ធិ​ផល​នា​នា​នៅ​ក្នុង​ក្រុង​ព្រៃ​វែង​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​ ដែល​ឪ​ពុក​របស់​ឯក​ឧត្តម​ធ្វើ​ជា​ប្រ​ធាន​ភូមិ​លេខ​៣​ និង​ក្រោយ​មក​ទើប​នៅ​ឆ្នាំ​២០០០​ ឯក​ឧត្តម​ ក៏​បាន​បន្ត​ក​សាង​សមិទ្ធិ​ផល​នា​នា​រហូត​មក​ដល់​ប​ច្ចុប្បន្ន​នេះ​ ដូច​ជា​បាន​ក​សាង​ របង​វត្ត​ ពុទ្ធិក​បឋម​សិក្សា​ និង​ជួស​ជុល​ព្រះ​វិហារ​ នៅ​វត្ត​ សំ​សា​មី​ និង​វត្ត​សុ​វណ្ណ​រង្សី​ អស់​ទឹក​ប្រាក់​រាប់​សែន​ដុល្លារ​ ហើយ​នា​ពេល​នេះ​ ឯក ​ឧត្តម​ក៏​បាន​ចំ​ណាយ​ទឹក​ប្រាក់​ក​សាង​រូប​សំ​ណាក​ស្រ្តី​ទូល​កណ្តាប់​ ស្រូវ​ដែល​ជា​ស​មិទ្ធ​ផល​ថ្មី​មួយ​ទៀត​ទុក​ជូន​ប្រ​ជា​ជន​នៅ​ទី​រួម​ខេត្ត​ ព្រៃ​វែង​ទាំង​មូល​។ ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​ត្រូវ​ខិត​ខំ​រៀន​សូត្រ​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​របស់​ខ្លួន​ ឲ្យ​ក្លាយ​ខ្លួន​ជា​កូន​ល្អ​ មិត្ត​ល្អ​ សិស្ស​ល្អ​ និង​ជា​ពល​រដ្ឋ​ល្អ​ និង​ត្រូវ​អនុ​វត្ត​តាម​គោល​ការណ៍​សិក្សា​ទាំង​៣​គឺៈ រៀន​ពី​សា​លា​ រៀន​ពី​ការ​ងារ​ និង​រៀន​ខ្លួន​ឯង​ ព្រោះ​នេះ​ជា​ ឱ​កាស​ល្អ​ស​ម្រាប់​ក្មួយៗ​ ដែល​បាន​កើត​មក​ចំ​ពេល​ប្រ​ទេស​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​ និង​ដើម្បី​ធ្វើ​ជា​ ទំ​ពាំង​ស្នង​ឫ​ស្សី​ដ៏​ល្អ​សម្រាប់​ខ្លួន​ឯង និង​សង្គម​ជាតិ​ទៅ​អនា​គត​។
​ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត អ​ភិ​បាល​ ខេត្ត​ព្រៃ​វែង​ បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ ពុទ្ធ​បរិ​ស័ទ​ និង​បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ឯក​ឧត្តម​ សេង​ ឈួន ឯក​ឧត្តម​ លី​ ឆេង​ និង​លោក​ជំ​ទាវ​ ព្រម​ទាំង​ក្រុម​គ្រួ​សារ​ ដែល​បាន​ជួយ​ឧ​បត្ថម្ភ​ជ្រោម​ជ្រែង​ទាំង​ស្មារតី​ ស​ម្ភារៈ​ និង​ថ​វិ​កា​ក្នុង​ការ​ផ្តួច​ផ្តើម​គំ​និត​ក​សាង​សមិ​ទ្ធិ​ផល​នា​នា​កន្លង​មក​ ដើម្បី​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​ទ្រ​ទ្រង់​ផ្នែក​ ពុទ្ធ​ចក្រ​ និង​អា​ណា​ចក្រ​ ដើម្បី​បម្រើ​ផល​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​នៅ​ខេត្ត​ព្រៃ​វែង​ទាំង​មូល​ផង​ដែរ​។
​   បន្ទាប់​មក​ ឯក​ឧត្តម ហាស់​ សា​រ៉េត​ ឯក​ឧត្តម​ សេង​ ឈួន​ ឯក​ឧត្តម​ លី​ ឆេង​ និង​លោក​ជំទាវ ក៏​បាន​នាំ​យក​អំ​ណោយ​របស់​ សម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន​ សែន និង ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​ សែន​ សរុប​ថ​វិ​កា​១០.៤៣០.០០០៛​ ក្រ​ណាត់​ស១០០ដុំ ​សៀវ​ភៅ​២៧២ក្បាល​ និង​ប៊ិច​ ២៧២​ដើម ប្រ​គេន​ព្រះ​សង្ឃ​៧​អង្គ​ក្នុង​មួយ​អង្គ​៣០.០០០៛​ និង​ទេយ្យ​វត្ថុ​១​អង្គ​១​កញ្ចប់​ តា​ជី​ យាយ​ជី​១០០​នាក់​ ក្នុង​ម្នាក់​៥.០០០៛​ និង​ក្រ​ណាត់​ស​ក្នុង​ម្នាក់​១​ដុំ លោក​គ្រូ-​អ្នក​គ្រូ​ ៦៨​នាក់​ ថ​វិ​កា​២០.០០០៛ និង​សារ៉ុង​១​ ប្រ​ជា​ពល​រដ្ឋ​២០០​នាក់​ ក្នុង​ម្នាក់​សា​រ៉ុង​១​ ព្រម​ទាំង​សិ​ស្សា​នុ​សិស្ស​ ២៧២​នាក់​ ក្នុង​ម្នាក់​ ៣.០០០៛​ និង​សៀវ​ភៅ​១​ក្បាល​ និង​ប៊ិច​១​ដើម​ផង​ដែរ​។
​ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ ហាស់​ សា​រ៉េត​ ឯក​ឧត្តម​ សេង​ ឈួន​ ឯក​ឧត្តម​ លី​ ឆេង​ និង​លោក​ជំ​ទាវ​ បាន​ផ្តល់​កិ​ត្តិ​យស​កាត់​ខ្សែ​បូ​ និង​ដាក់​សម្ពោធ​រូប​សំ​ណាក​ទាំង​២​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ផង​ដែរ​។​

























_______________________________________________________________________