ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រម ទំាងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទាន ទៅ វត្តចំការខ្យាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ

ឯកឧត្តម លី ឆេង និងលោកជំទាវ

ព្រមទំាងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទាន

ទៅវត្តចំការខ្យាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ

ឯក​ឧត្តម​ លី ​ឆេង និង​ លោក​ជំ​ទាវ​ ប៊ូ ​អ៊ា ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ និង​បុគ្គ​លិក​ប៊ែល​ធី​ រួម​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ បាន​ដង្ហែ​អង្គ​ក​ឋិន​ទាន​សាម ​គ្គី​មួយ​ ទៅ​វេរ​ប្រ​គេន​ព្រះ​សង្ឃ​ គង់​ចាំ​ព្រះ​វស្សា​អស់​ ត្រី​មាស​ក្នុង​វត្ត​ ចំ​ការ​ខ្សាច់​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ រាជ​ធា​នី​ភ្នំ​ពេញ ​។
រសៀល​ថ្ងៃ​ទី​៣១​ ខែ​តុ​លា ​ឆ្នាំ​២០១៥​ បន្ទាប់​ពី​ជួប​ជុំ​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​ និង​ ព្រះ​សង្ឃ​សូត្រ​មន្ត​ចម្រើន​ព្រះ​បរិត្ត​ និង​សម្តែង​ធម៌​ទេស​នា​រួច​មក​ លោក ​រស់​ រឿន ​ចៅ​សង្កាត់​ស្ពាន​ថ្ម​ និង​ជា​គណៈ​កម្ម​ការ​បុណ្យ​ បាន​រៀប​រាប់​អំ​ពី​ការ​ខ្វះ​ខាត​ និង​ការ​លំ​បាក​ ក្នុង​ការ​ក​សាង​ សា​លា​ឆាន់​ និង​សា​លា​ពុទ្ធិក​បឋម​សិក្សា​មួយ​ខ្នង​ ដែល​បច្ចុ​ប្បន្ន​សម្រេច​បាន​ជាង​ ៦០%​ហើយ​ នឹង​ត្រូវ​គ្រោង​ចំ​ណាយ​ថ​វិ​កា​ អស់​ប្រ​ហែល ​២០​ម៉ឺន​ដុល្លា​ ។ លោក​ រស់ ​រឿន​​ ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ឯក​ឧត្តម​ លី ​ឆេង ​ថ្នាក់​ដឹក​នាំ​ និង​បុគ្គ​លិក​ប៊ែល​ធី​ដែល​កន្លង​មក​ តែង​តែ​បាន​ជួយ​ឧ​បត្ថម​គាំ​ទ្រ​ ដល់​ប្រ​ជា​ពល​រដ្ឋ​សង្កាត់​ស្ពាន​ថ្ម​ទាំង​មូល ​ដូច​ជា​៖​ បាន​ជួយ​ឧ​បត្ថម​ ប្រាក់​ខែ ​គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស​ ២​នាក់​ ក្នុង​មួយ​ខែ​ ១៨៥​ដុល្លា​ សម្រាប់​ជួយ​បង្រៀន​សិស្ស​ចំ​នួន​ជាង​ ១៥០​នាក់​ ដែល​ជា​កូន​ចៅ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​សង្កាត់​ស្ពាន​ថ្ម​ បាន​ចូល​បុណ្យ​រំ​លែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួ​សារ​សព​ ក្នុង​ម្នាក់​ ២០​ម៉ឺន​រៀល​ ឧ​បត្ថម​ដល់​ ស្ត្រី​ឆ្លង​ទន្លេ​ ក្នុង​ម្នាក់​ ១០​ម៉ឺន​រៀល​ដោយ​មិន​ប្រ​កាន់​និន្នា​ការ​ន​យោ​បាយ  ព្រម​ទាំង​អរ​គុណ​ចំ​ពោះ​លោក​ លី​ ណា​វុឌ្ឍ​ សា​កល​វិ​ ទ្យា​ធិ​ការ​រង​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​បាន​នាំ​យក​អំ​ណោយ​មូល​និ​ធិ​សប្បុ​រស​ធម៌​ប៊ែល​ធី​ ជូន​ ក្រុម​គ្រួ​សារ​ជួប​ការ​លំ​បាក​ក្នុង​សង្កាត់​ស្ពាន​ថ្ម​ ចំ​នួន ​៥០​គ្រួ​សារ​ ក្នុង​មួយ​គ្រួ​សារ​គិត​ជា​ទឹក​ប្រាក់​ប្រ​ហែល​ ១០០​ដុ​ល្លា។
ឋិត​ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧ​ត្តម ​​​លី ​ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ បាន​មាន​ប្រ​សាសន៍​ សំ​ណេះ​សំ​ណាល​ កោត​ស​សើរ​ និង​ថ្លែង​អំ​ណរ​ព្រះ​គុណ​ អរ​គុណ​ ចំ​ពោះ​ព្រះ​ចៅ​អ​ធិ​ការ​ ព្រះ​សង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ ​ជើង​វត្ត​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ និង​លោក​គ្រូ​-​អ្នក ​គ្រូ ​នៃ​ប៊ែល​ធី​ គ្រុប​ ទាំង​អស់​ ដែល​បាន​រួម​សហ​ការ​គ្នា​ ផ្តួច​ផ្តើម​ធ្វើ​អង្គ​ក​ឋិន​ទាន​សាម​គ្គី​មួយ​នេះ​ឡើង​ ។ ឯក​ឧ​ត្តម​ក៏​បាន​ជម្រាប​អំ​ពី​ គោល​បំ​ណង​ នៃ​បុណ្យ​កឋិន​នេះ ​គឺ​ដើម្បី​ប្រ​មូល​ បច័្ចយ​ចូល​​រួម​ចំ​ណែក​កសាង​​សមិទ្ធ​ផល​នា​នា ​ដែល​កំ​ពុង​ខ្វះ​ខាត​នៅ​ក្នុង​ប​រិ​វេណ​វត្ត​ចំ ​ការ​ខ្សាច់​នេះ​ ជា​ពិ​សេស​ សា​លា​ឆាន់​ និង​សា​លា​ពុទ្ធិក​បឋម​សិក្សា​មួយ​ខ្នង​ដែល​កំពុង​សាង​សង​នេះ ​នឹង​ត្រូវ​ចំ​ណាយ​ទឹក​ប្រាក់​អស់​ចំ​នួន​ប្រ​ហែល​ ២០​ម៉ឺន​ដុ​ល្លា
ឯក​ឧ​ត្តម​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​ ឲ្យ​នាំ​កូន​ចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​ប​វេ​សន​កាល​ថ្មី​ខាង​មុខ​ នេះ​ ឲ្យ​បាន​គ្រប់​ៗ​គ្នា  ព្រោះ​ថា​ធន​ធាន​មនុស្ស​ជា​កត្តា​សំ​ខាន់​បំ​ផុត​សម្រាប់​ការ​អ​ភិ​វឌ្ឍ​ប្រ ​ទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​ថ្ងៃ​អនា​គត​។ ឯក​ឧ​ត្តម​ បាន​បន្ត​ថា ​ក្មួយៗ​សិស្សា​នុ​សិស្ស​ទាំង​អស់​ មាន​សំ​ណាង​ណាស់​ដែល​កើត​នៅ​សម័យ​សម្តេច​តេ​ជោ​នេះ​ ព្រោះ​ប្រ​ទេស​ជាតិ​ទាំង​មូល​មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ និង​មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ ​ជា​ពិ​សេស​វិស័យ​អប់​រំ​។
សូម​បញ្ជាក់​ថា ​អង្គ​កឋិន​ទាន​សាម​គ្គី​នេះ ​ទទួល​បាន​បច្ច័យ​ សរុប​ចំ​នួន ​១០៩.១៧៨.៧០០​រៀល​ (​មួយ​រយ​ ប្រាំ​បួន​លាន​ មួយ​រយ​ចិត​សិប​ប្រាំ​បី​ពាន់​ ប្រាំ​ពីរ​រយ​រៀល​)​ ហើយ ​បច្ច័យ​ទាំង​អស់​នេះ​ ត្រូវ​បាន​វេរ​ប្រ​គេន​ជូន​ដល់​ព្រះ​សង្ឃ​ នៅ​វត្ត​ចំ​ការ​ខ្សាច់​ទុក​ សម្រាប់​ក​សាង​សមិទ្ធ​ផល​នា​នា​តាម​ពុទ្ធា​នុ​ញ្ញាត៕



















_______________________________________________________________________