ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទំាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃប៊ែលធី គ្រុប រួមគ្នា ធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវត្តចំការខ្យាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ

ឯកឧត្តម លី ឆេង និងលោកជំទាវ

ព្រមទំាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ

លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃប៊ែលធី គ្រុប រួមគ្នា

ធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវត្តចំការខ្យាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ

ឯក​ឧ​ត្តម​ លី​ ឆេង និង លោក​ជំ​ទាវ​ ប៊ូ ​អ៊ា​ ព្រម ​ទាំង​ថ្នាក់​ដឹក​នាំ​ប៊ែល​ធី​ និង​ក្រុម​ការ​ងារ​ ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ រួម​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ នា​ថ្ងៃ​ទី​៣០​ ខែ​តុ​លា​ ឆ្នាំ​២០១៦​ បាន​ដង្ហែ​ អង្គ​ក​ឋិន​ទាន​សាម​គ្គី​មួយ​ ទៅ​វេរ​ប្រ​គេន​ព្រះ​សង្ឃ​ គង់​ចាំ​ព្រះ​វ​ស្សា​អស់ ​ត្រី​មាស​ក្នុង​វត្ត​ ចំ​ការ​ខ្សាច់​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ រាជ​ធា​នី​ភ្នំ​ពេញ​។
ឋិត​ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧ​ត្តម ​​​​​លី ​ឆេង ​បាន​មាន​ប្រ​សា​សន៍​ សំ​ណេះ​សំ​ណាល​ កោត​ស​សើរ​ និង​ថ្លែង​អំ​ណរ​ព្រះ​គុណ​ អរ​គុណ​ ចំ​ពោះ​ ព្រះ​ចៅ​អ​ធិ​ការ​ ព្រះ​សង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សាស្រ្តា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​សិស្ស​-​និ​ស្សិត​ទាំង​អស់ ​នៃ​ប៊ែល​ធី​ គ្រុប​ ជា​ពិ​សេស​ លោក​យាយ​ ឧ​បា​សិ​កា​ គយ​ បូ​ព្រឹក​ ព្រម​ទាំង​កូន​ចៅ​ ដែល​បាន​រួម​ស​ហ​ការ​ផ្តួច​ផ្តើម​ ធ្វើ​អង្គ​ក​ឋិន​ទាន​សាម​គ្គី​នេះ​ឡើង​។​ ឯក​ឧត្តម​ ក៏​បាន​ជម្រាប​ អំ​ពី​គោល​បំ​ណង​ នៃ​បុណ្យ​ក​ឋិន​នេះ​ គឺ​ដើម្បី​ប្រ​មូល​ បច័្ចយ​ចូល​​រួម​ចំ​ណែក​កសាង​​សមិទ្ធ​ផល​នា​នា​ ​ដែល​កំ​ពុង​ខ្វះ​ខាត​នៅ​ក្នុង​បរិ​វេណ​វត្ត​ចំ​ការ​ខ្សាច់​នេះ​ ជា​ពិ​សេស​ សា​លា​ពុ​ទ្ធិក​ប​ឋម​សិក្សា​ និង​សា​លា​ឆាន់​ មួយ​ខ្នង​ដែល​កំ​ពុង​សាង​សង​នេះ​ នឹង​ត្រូវ​ចំ​ណាយ​ទឹក​ប្រាក់​អស់​ចំ​នួន​ជាង​ ២០​ម៉ឺន​ដុ​ល្លារ​។
ឆ្លៀត​ក្នុង​ឱ​កាស​នោះ​ ឯក​ឧ​ត្តម​ លី​ ឆេង​ ក៏​បាន​មាន​ប្រ​សា​សន៍​ ឆ្នាំ​នេះ​ វត្ត​ចំ​ការ​ខ្សាច់​ បាន​ត្រៀម​ទូក​-​ង​ ឈ្មោះ​ ​“​ជំ​ទាវ​ស្រី​ម៉ៅ​ហោ​សុទ្ធ​សែន​ជ័យ​” ​ដើម្បី​ចូល​រួម​ប្រ​ណាំង​ក្នុង​ព្រះ​រាជ​ពិ​ធី​បុណ្យ​ អុំ​ទូក​ បណ្តែត​ប្រ​ទីប​ អក​អំ​បុក​ និង​សំ​ពះ​ព្រះ​ខែ​ នា​ពេល​ខាង​មុខ​នេះ​។ ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ ក្រុម​កី​ឡា​ករ​ចំ​ណុះ​ទូក​-​ង​ ក្នុង​ការ​រៀប​ចំ​ និង​ចំ​ណាយ​ផ្សេងៗ​ ឯក​ឧ​ត្តម​ ក៏​បាន​ចូល​រួម​ជួយ​ឧ​បត្ថ​ម្ភ​ថ​វិ​កា​ ចំ​នួន​ ១០​លាន​រៀល​ និង​ឯក​សណ្ឋាន​ប៊ែល​ធី​ ម្នាក់​ ១​កំ​ប្លេ​ផង​ដែរ​។
សូម​បញ្ជាក់​ថា​ បច្ច័យ ​ដែល​ទ​ទួល​បាន​ពី​អង្គក​ឋិន​ទាន​សាម​គ្គី​នៅ​ថ្ងៃ​នេះ​ សរុប​បច្ច័យ​ ចំ​នួន​ ១៦៤.៩០៦.០០០​រៀល ​(មួយ​រយ ​ហុក​សិប​បួន​លាន​ ប្រាំ​បួន​រយ​ប្រាំ​មួយ​ពាន់​រៀល​)​ ។ ហើយ​បច្ច័យ​ទាំង​អស់​នេះ​ ត្រូវ​បាន​វេរ​ប្រ​គេន​ជូន​ដល់​ព្រះ​សង្ឃ​ នៅ​វត្ត​ចំ​ការ​ខ្សាច់​ទុក​ សម្រាប់​ ក​សាង​សមិទ្ធ​ផល​នា​នា​តាម​ពុទ្ធា​នុ​ញ្ញាត​៕ ​












_______________________________________________________________________