ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ បានចូលរួមក្នុង ពិធីបុណ្យឆ្លងកុដិថ្មី

ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប

និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ​

និងលោកជំទាវ បានចូលរួមក្នុង ពិធីបុណ្យឆ្លងកុដិថ្មី

សមិទ្ធផលនានា ខេត្តព្រៃវែង

ឯក​ឧ​ត្តម​ លី​ ឆេង​ ​អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​លោក​ជំ​ទាវ​ បាន​ចូល​រួម​ក្នុង​ ពិ​ធី​បុណ្យ​ឆ្លង​កុដិ​ថ្មី​ ស​មិទ្ធ​ផល​នា​នា​ និង​ស្រោច​ស្រព​សុ​គន្ធ​វា​រី​ព្រះ​ចៅ​អ​ធិ​ការ​ និង​គណៈ​សង្ឃ​នៅ​វត្ត​សំ​ស​មី​ ស្ថិត​នៅ​សង្កាត់​កំ​ពង់​លាវ​ ក្រុង​ព្រៃ​វែង​ ខេត្ត​ព្រៃ​វែង​ ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧត្តម​ ស្បោង ​សា​រ៉ាត់​ ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ក្រ​ឡា​ហោម​ ស​ ខេង​​ ឧប​នា​យក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​ក្រ​សួង​ម​ហា​ផ្ទៃ​ នា​ថ្ងៃ​ទី​២៧​ ខែ​សី​ហា ​ឆ្នាំ​២០១៧​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​វត្ត​សំ​ស​មី​នេះ ​មាន​ស​មិទ្ធិ​ផល​ជា​ច្រើន​ដែល​ជា​ស្នា​ដៃ​របស់​ ឯក​ឧ​ត្តម​ លី ​ឆេង​​ បាន​ផ្តួច​ផ្តើម​សាង​សង់​ដូច​ជា​ កុដិ​ សា​លា​ឆាន់​ របង​វត្ត​ ទី​ធ្លា​ ដង​ទង់​ ។ល។​ ដែល​ចំ​ណា​យ​អស់​ទឹក​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុ​ល្លា​។ លើស​ពី​នេះ​ទៅ​ទៀត​ ក្នុង​ថ្ងៃ​សម្ភោធ​នេះ​ផង​ដែរ​ ឯក​ឧ​ត្តម​ អគ្គ​នា​យក​ ក៏​បាន​ជួយ​ឧ​បត្ថម្ភ​បន្ថែម​ដើម្បី​បង្គ្រប់​ថ្លៃ​សាង​សង់​ អ​គារ​កុដិ​១​ខ្នង​ និង​លាប​ថ្នាំ​របង​ថ្មី​ ដែល​ខ្វះ​ទឹក​ប្រាក់​ ចំ​នួន​ ២៥,៥០០​ដុ​ល្លារ​​ ក្នុង​នោះ​ ទឹក​ប្រាក់​ចំ​នួន​ ១៦,០០០​ដុល្លារ​​ សម្រាប់​ការ​សាង​សង់​ និង​ ៩,៥០០​ដុល្លារ​​ សម្រាប់​ការ​លាប​ថ្នាំ​របង​។




_______________________________________________________________________