​ឯក​ឧត្តម ​លី ​ណា​វុឌ្ឍ​ អគ្គ​នា​យក​រង ​ប៊ែល​ធី ​គ្រុប ​បាន​នាំ​យក​អំ​ណោយ​ផ្តល់​ជូនស្ត្រី​ដែល​ទើប​តែ​ប្រ​សូត្រ​បុត្រ​

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជា

សាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

បាន​នាំ​យក​អំ​ណោយ​ផ្តល់​ជូនស្ត្រីដែល​ទើប​តែ​ប្រ​សូត្រ​បុត្រ​

នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០១៧ ​ឯក​ឧត្តម ​លី ​ណា​វុឌ្ឍ​ អគ្គ​នា​យក​រង ​ប៊ែល​ធី ​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១ ​នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ ​រួម​ទាំង​ថ្នាក់​ដឹក​នាំ​ និង​និ​ស្សិត​ក្លឹប​កាក​បាទ​ក្រ​ហម​កម្ពុជា ​ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ ​បាន​នាំ​យក​អំ​ណោយ​ផ្តល់​ជូន​ប្រ​ជា​ជន​ដែល​ទើប​តែ​ប្រ​សូត្រ​បុត្រ​ ចំ​នួន​ ១២​គ្រួ​សារ​ ក្នុង​មួយ​គ្រួ​សារ​ទ​ទួល​បាន​ថ​វិ​កា ​១០០,០០០​រៀល ​ព្រម​ទាំង​ផ្តល់​ជូន​សម្ភារ​សិក្សា​ និង​ថ​វិ​ការ​មួយ​ចំ​នួន ​ជូន​ដល់​កុមារ ​កុ​មា​រី ​ដែល​រស់​នៅ​ក្នុង ​ភូមិ​អញ្ចាញ ​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ រាជ​ធា​នី​ភ្នំ​ពេញ ​និង​លើក​ទឹក​ចិត្ត​អោយ​ពួក​គាត់​ចូល​រៀន ​ហើយ​ស្រ​លាញ់​ការ​សិក្សា​ទាំង​អស់​គ្នា​ ដើម្បី​ការ​អភិ​វឌ្ឍ​សង្គម​ជាតិ​នៅ​ថ្ងៃ​អ​នា​គត​។





_______________________________________________________________________