សាលា ប៊ែលធី អន្តរជាតិ បាន​រៀប​ចំ​ជួយ​ផ្សព្វ​ផ្សាយ​អំ​ពី​មូល​និ​ធិ​ ២០០០​រៀល

សាលា ប៊ែលធី អន្តរជាតិ

បាន​រៀប​ចំ​ជួយ​ផ្សព្វ​ផ្សាយអំ​ពី​មូល​និ​ធិ​ ២០០០​រៀល​

ដើម្បី​ជួយ​ដល់​ប្អូន​ប្រុស​ សុទ្ធ​ ពន្លឺ​បញ្ញា

ថ្ងៃ​អង្គារ​ ១១​កើត ​ខែ​ចេត្រ​ ឆ្នាំ​រកា ​នព្វ​ស័ក ​ព​.​ស ​២៥៦១ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ២៧ ​ខែ​មី​នា​ ឆ្នាំ​២០១៨ ​លោក​ លី​ ប៊ុន​ឆៃ ​អគ្គ​នា​យក​រង​ ប៊ែល​ធី​ គ្រុប ​និង​ប្រ​ធាន​គណៈ​គ្រប់​គ្រង​នា​យក​សា​ខា​នៃ​សា​លា ​ប៊ែល​ធី ​អន្តរ​ជាតិ​ បាន​រៀប​ចំ​ជួយ​ផ្សព្វ​ផ្សាយ​អំ​ពី​មូល​និ​ធិ​ ២០០០​រៀល​ ដល់​ សិស្សា​នុ​សិស្ស​ទាំង​អស់​នៃ​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ទាំង​១៨​សា​ខា ​ដើម្បី​ជួយ​ដល់​ប្អូន​ប្រុស​ សុទ្ធ​ ពន្លឺ​បញ្ញា ​ថ្នាក់​ទី​១២​នៃ​សា​ខា​ប៊ែល​ធី​សា​ខា​ផ្សា​ដី​ហុយ​ ដែល​រង​គ្រោះ​ដោយ ​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ធ្ងន់​ធ្ងរ​ បណ្តាល​អោយ​ (​ ផុង​ល​លា​ក្បាល ​) ​ដែល​ឆាប់ៗ​នេះ​ នឹង​ត្រៀម​បន្ត​ការ​ព្យា​បាល​ នៅ​ប្រ​ទេស ​វៀត​ណាម​។ ស​កម្ម​ភាព​មួយ​នេះ​ពិត​ជា​បាន​ស​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ថា​ សិស្សា​នុ​សិស្ស​នៃ​សា​លា​ប៊ែល​ធី ​អន្តរ​ជាតិ​ទាំង​អស់​ ពិត​ជា​ទំ​ពាំង​ដែល​ពោរ​ពេញ​ទៅ​ដោយ ​សីល​ធម៌​ និង​គុណ​ធម៌​(​បាវ​ចនា​របស់​ប៊ែល​ធី ​គ្រុប) ​និង​ពិត​ប្រា​កដ​ជា​ឬស្សី​ដែល​មិន​អាច​ខ្វះ​បាន​របស់​ ប្រ​ទេស​ជាតិ​។





_______________________________________________________________________