ឯក​ឧ​ត្តម​ លី ​ណា​វុឌ្ឍ​ អគ្គ​នា​យក​រង​ ប៊ែល​ធី​ គ្រុប បាន​នាំ​យក​អំ​ណោយ​ផ្តល់​ជូន​ស្រី្ត​ដែល​ទើប​តែ​ប្រ​សូត្រ​បុត្រ​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដ​ង្កោ​

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជា

សាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

​យក​​អំ​ណោយ​ផ្តល់​ជូន​ស្រី្ត​ ដែល​ទើប​តែ​ប្រ​សូត្រ​បុត្រ​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដ​ង្កោ​

នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​​​ ឯក​ឧ​ត្តម​ លី ​ណា​វុឌ្ឍ​ អគ្គ​នា​យក​រង​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១ ​នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ ​​ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី ​គ្រុប ​និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ ​រួម​ទាំង​ថ្នាក់​ដឹក​នាំ​ និ​ស្សិត​ក្លិប​កាក​បាទ​ក្រ​ហម​កម្ពុជា​ និ​ស្សិត​នៃ​គម្រោង​ចិត្ត​តែ​មួយ ​ក្រុម​និ​ស្សិត​គម្រោង​ស្អាត​ និង​និ​ស្សិត​ ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ ​បាន​នាំ​យក​អំ​ណោយ​ផ្តល់​ជូនស្រី្ត​ដែល​ទើប​តែ​ប្រ​សូត្រ​បុត្រ​ ចំ​នួន​៩​គ្រួ​សារ​ដែល​រស់​នៅ​ក្នុង​ ​​​ភូមិ​ម៉ឺន្ត្រា ​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដ​ង្កោ​ រាជ​ធា​នី​ភ្នំ​ពេញ​ ក្នុង​មួយ​គ្រួ​សារ​ទ​ទួល​បាន​ថ​វិ​កា ​​​១០០,០០០​រៀល ​ព្រម​ទាំង​ផ្តល់​ជូន​សម្ភារ​សិក្សា ​និង​ថ​វិ​ការ​មួយ​ចំ​នួន ​ជូន​ដល់​សិ​ស្សា​នុ​សិស្ស​ ចំ​នួន​ជាង​ ​​ ២០០​នាក់​ ដែល​កំ​ពុង​សិក្សា​នៅ​សា​លា​បឋម​សិក្សា​ ស្ពាន​ថ្ម​ ដើម្បី​បង្ហាញ​ពី​សេច​ក្តី​ស្រ​លាញ់​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ​ក្នុង​ទិ​វា​នៃ​ក្តី​ស្រ​លាញ់​។





_______________________________________________________________________