ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប ដឹកនាំនិស្សិតសមាគមអតីតនិស្សិតអាហារូបករណ៍ ឧកញ៉ា លី ឆេង

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប

ដឹកនាំនិស្សិតសមាគមអតីតនិស្សិតអាហារូបករណ៍ ឧកញ៉ា លី ឆេង​

និងនិស្សិតសមាជិកកាកបាទក្រហមប្រចាំសាកលវិទ្យាល័យ ប៊ែលធី

ថ្ងៃ​អាទិត្យ​ ១៣​កើត ​ខែជេស្ឋ​ ឆ្នាំច ​សំរឹទ្ធិ​ស័ក ​ព​.​ស.​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ២៧​ ខែ​ឧ​ស​ភា ​ឆ្នាំ​២០១៨​ ​ឯក​ឧ​ត្តម លី​ ណា​វុឌ្ឍ ​​ អគ្គ​នា​យក​រង​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១​ នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​បាន​រៀប​ចំ​ និង​ដឹក​នាំ​កម្ម​វិ​ធី​សប្បុ​រស​ធម៌​ ដែល​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​និ​ស្សិត​សមា​គម​អ​តីត​និ​ស្សិត​ ​អាហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង ​​ និ​ស្សិត​ស​មា​ជិក​កាក​បាទ​ក្រ​ហម​ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ និង​ស​មា​ជិក​យុ​វ​ជន​ក្រុម​គម្រោង​ភ្នំ​ពេញ​ស្អាត​ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ ​ក្នុង​គោល​បំ​ណង​នាំ​យក​ថ​វិ​កា ​សម្ភារ​សិក្សា​មួយ​ចំ​នួន​ ជូន​ប្អូនៗ​សិស្សា​នុ​សិស្ស​ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គាត់​បាន​ជួយ​បោស​សម្អាត​បរិ​វេណ​សា​លា​បឋម​សិក្សា​ និង​វត្ត​អា​រាម​ ជា​ពិ​សេស​ចូល​រួម​ដាំ​កូន​ឈើ​ទាំង​អស់​គ្នា​។






_______________________________________________________________________