ឯកឧត្តមបណ្ឌិត លី ឆេង និងឯកឧត្តម នុត ពុធដារ៉ា អញ្ជើញបើកការដ្ឋានបុកគ្រឹះ

ឯកឧត្តមបណ្ឌិត លី ឆេង និងឯកឧត្តម នុត ពុធដារ៉ា

អញ្ជើញបើកការដ្ឋានបុកគ្រឹះសាងសង់អគារសាលាបឋម

សិក្សាស្ពានថ្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា

សេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

អ​គារ​សា​លា​ប​ឋម​សិក្សា​ស្ពាន​ថ្ម​ ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​៣០​ ខែ​តុ​លា​ ​ឆ្នាំ​២០១៨​ ក្រោម​អ​ធិប​តី​ដ៏​ខ្ពង់​ខ្ពស់ ​ឯក​ឧ​ត្តម ​បណ្ឌិត ​លី ​ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម ​និង​ឯក​ឧ​ត្តម​ នុត ​ពុធ​ដា​រ៉ា​ ​ជំ​នួយ​ការ​សម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​និង​ជា​អ​ភិ​បាល​ខណ្ឌ​ដ​ង្កោ ​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧ​ត្តម​ ឃួង​ ស្រេង​ អ​ភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​។
ឯក​ឧ​ត្តម​ នុត ​ពុធ​ដា​រ៉ា ​អ​ភិ​បា​ល​ខណ្ឌ​ដង្កោ​ បាន​មាន​ប្រ​សា​សន៍​ថា​៖​ ដោយ​សា​លា​បឋម​សិក្សា​ស្ពាន​ថ្ម​ ដែល​ស្ថិត​នៅ​ខាង​មុខ​វត្ត​ចំ​ការ​ខ្សាច់​មាន​ស​ភាព​ចាស់​ទ្រុឌ​ទ្រោម​ និង​លិច​ទឹក​នៅ​ពេល​ទឹក​ជំ​នន់​ស្ទឹង​ព្រែក​ត្នោត​ជន់​ឡើង​ខ្លាំង ​ដែល​ធ្វើ​ឱ្យ​សិស្សា​នុ​សិស្ស​មិន​អាច​សិក្សា​រៀន​សូត្រ​បាន ​ទើប​ឯក​ឧ​ត្តម​បណ្ឌិត ​លី ​ឆេង ​និង​ លោក​ជំ​ទាវ​ បាន​លើក​គម្រោង​ចាក់​ដី​បំ​ពេញ​ រណ្តៅ​ជម្រៅ ​២,៥​ម៉ែត្រ​ លើ​ផ្ទៃ​ដី​ទំ​ហំ ​៨,៦២៥ ​ម៉ែត្រ​កា​រ៉េ​ ដែល​បាន​ចំ​ណាយ​ថ​វិ​កា​ផ្ទាល់​ខ្លួន ​និង​សប្បុ​រស​ជន​នា​នា​ ប្រ​មាណ ​១០​ម៉ឺន​ដុ​ល្លា ​សម្រាប់​ការ​សាង​សង់​សា​លា​បឋម​សិក្សា​ និង​វិ​ទ្យា​ល័យ​។ ដោយ​មើល​ឃើញ​ពី​ការ​ខ្វះ​ខាត ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ ​ឯក​ឧ​ត្តម ​បណ្ឌិត ​លី ​ឆេងសម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ​ហ៊ុន ​សែន ​និង​ សម្តេច​កិ​ត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ​បាន​ផ្តល់​អំ​ណោយ​ដ៏​ថ្លៃ​ថ្លា​ នូវ​អ​គារ​សិក្សា​ថ្មី​ ១​ខ្នង ​មាន ​បណ្តោយ​ ៤០,៤​ម៉ែត្រ ​ទ​ទឹង​ ១០​ម៉ែត្រ​ កម្ពស់ ​២​ជាន់ ​ស្មើ​នឹង ​១០​បន្ទប់​ ជូន​ដល់​កូន​ចៅ​ប្រ​ជា​ពល​រដ្ឋ​សង្កាត់​ស្ពាន​ថ្ម​។ ​ឯក​ឧ​ត្តម​ ក៏​បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ ​ឯក​ឧត្តម​បណ្ឌិត ​លី​ ឆេង ​និង​ លោក​ជំ​ទាវ ​ព្រម​ទាំង​ក្រុម​គ្រួ​សារ​ ដែល​កន្លង​មក​បាន​ជួយ​រំ​លែក​ការ​លំ​បាក​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​សង្កាត់​នេះ​យ៉ាង​ច្រើន​ដូច​ជា  សាង​សង់​សា​លា​ធម្ម​ស​ភា ​និង​ពុ​ទ្ធិក​បឋម​សិក្សា ​ក​ឋិន​ទាន​ បុណ្យ​ផ្កា​ផ្សេងៗ​ ក្នុង​វត្ត​ចំ​ការ​ខ្សាច់ ​និង​ជួយ​សាង​សង់​កន្លែង​ប្រ​ជុំ​ស្នាក់​ការ​គ​ណ​បក្ស​ប្រ​ជា​ជន​ ឧ​បត្ថម្ភ​ថ​វិ​កា​ដល់​ស្ត្រី​កូន​ខ្ចី​ ប្រ​ជា​ជន​ជួប​ការ​លំ​បាក ​អ្នក​មាន​ជំ​ងឺ ​និង​ទ​ទួល​មរ​ណៈ​ភាព​ ជា​ដើម​។
ឯក​ឧ​ត្តម​បណ្ឌិត​ លី ​ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម ​បាន​គោ​រព​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំ​ផុត​ចំ​ពោះ ​សម្តេច​អគ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​និង ​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ផ្តល់​អ​គារ​សិក្សា ​១​ខ្នង​នេះ​ ដើម្បី​ទុក​ជា​សម្បត្តិ​ និង​ជា​ថ្នាល​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ទៅ​ថ្ងៃ​អ​នា​គត​។ អ​គារ​សិក្សា​ថ្មី​នេះ​ ជា​គុ​ណូប​ការៈ​ដ៏​វិ​សេស​វិ​សាល​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ដែល ​សម្តេច​តេ​ជោ ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​សិស្ស​ និង​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជី​វ​ភាព​ខ្វះ​ខាត​នៅ​តាម​តំ​បន់​នា​នា​ទូ​ទាំង​ប្រ​ទេស ​ស្រប​តាម​ កម្ម​វិ​ធី​ន​យោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល ​នី​តិ​កាល​ទី​៦ ​នៃ​រដ្ឋ​ស​ភា ​សម្រាប់​ការ​ក​សាង ​និង​ការ​ការ​ពារ​មាតុ​ភូមិ​ឆ្នាំ​ ២០១៨​-​២០២៣​ ថា​៖​ បន្ត​ផ្តល់​អា​ទិ​ភាព​ខ្ពស់​ដល់​ការ​អ​ភិ​វឌ្ឍ​ធន​ធាន​មនុស្ស ​ទឹក​ ភ្លើង ​និង​ថ្នល់​ ដែល​ជា​កត្តា​ដ៏​សំ​ខាន់​សម្រាប់​ទ្រ​ទ្រង់​កំ​ណើន​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចី​រ​ភា​ព​…​។​
ឯក​ឧត្តម ​បណ្ឌិត ​លី ​ឆេង​ ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​ឯក​ឧត្តម​ ឃួង ស្រេង ​អភិ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​ ដែល​បាន​បញ្ជូន​ក្រុម​ជាង ​និង ​សម្ភារៈ ​មក​សាង​សង់​អ​គា​សិក្សា​ថ្មី​នេះ​ផង​ដែរ​។
សូម​បញ្ជាក់​ថា ​គម្រោង​សាង​សង់​សា​លា​បឋម​សិក្សា ​និង​វិ​ទ្យា​ល័យ​ក្នុង​សង្កាត់​ស្ពាន​ថ្ម​នា​ពេល​នេះ​ ត្រូវ​បាន​ដំ​ណើរ​ការ​សាង​សង់​ភ្លាមៗ​បន្ទាប់​ពី​ ឧប​ដ្ឋាន​សា​លា ​និង​សា​លា​ពុ​ទ្ធិក​បឋម​សិក្សា​វត្ត​ចំ​ការ​ខ្សាច់​ ដែល​បាន​ចំ​ណាយ​ថ​វិ​កា​សាង​សង់​អស់ ​៣៦៩,៥០០​ដុ​ល្លារ​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពង់  សម្តេច​វិ​បុល​សេ​នា​ភក្តី ​សាយ ​ឈុំ​​ ប្រ​ធាន​ព្រឹទ្ធ​ស​ភា​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​៕
























_______________________________________________________________________