បច្ច័យចំនួន១០១.០០០.០០០៛ ត្រូវបាន ឯកឧត្តមបណ្ឌិត លី ឆេង វេរប្រគេនដល់ព្រះសង្ឃវត្តចំការខ្សាច់

បច្ច័យសរុបចំនួន ១០១.០០០.០០០រ

ត្រូវបាន​ឯក​ឧត្តមបណ្ឌិត ​លី ​ឆេង វេប្រគេនដល់ព្រះសង្ឃ

វត្តចំការខ្សាច់ដើម្បីបំពេញ សមិទ្ធិផលដែលនៅខ្វះខាត​

ជា​រៀង​រាល់​ឆ្នាំ ​ឯក​ឧត្តម​បណ្ឌិត ​លី ​ឆេងឍ ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​រួម​នឹង​ ពល​រដ្ឋ​ពុទ្ធ​បរិ​ស័ទ​ តែង​និ​យម​រួបរួម​សាម​គ្គី​គ្នា​ប្រា​រព្ធ​ធ្វើ​បុណ្យ​កឋិន​ទាន ​ដោយ​គ្រឿង​បរិ​ក្ខារ​បរិ​វារ​កឋិន​ដ៏​ច្រើន រួម​មាន​  បច្ច័យ​សង្កត់​ត្រៃ​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន។ ការ​ខ្វះ​ខាត​ទាំង​អម្បា​មាណ ​ត្រូវ​បាន​ប្រធាន​ក្រុម​ការ​ងារ​​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម ​ជួយ​ជា​បន្ត​បន្ទាប់ ​ដូច​ភ្លៀង​រលឹម​ ក្នុង​នោះ ​រាប់​ទាំង​ ការ​ឧ​បត្ថ​ម្ភ​ប្រាក់​ខែ​ដល់​​គ្រូ​​បង្រៀន​ភា​សា​អង់​គ្លេស​ ចូល​រួម​រំ​លែក​ទុក្ខ​ជា​មួយ​ក្រុម​គ្រួ​សារ​សព ​ឧ​បត្ថម្ភ​ថ​វិ​កា​ដល់​ស្ត្រី​សម្រាល​កូន​ ផ្តល់​អា​ហា​រូប​ករណ៍ ​ជូន​ដល់​កូន​-​ចៅ ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បន្ត​ការ​សិក្សា​ជា​ដើម​។ នេះ​បើ​តាម​លោក ​អ៊ុំ ​ឡុង​ ​ចៅ​សង្កាត់​ស្ពាន​ថ្ម​។ សម្រាប់​កឋិន​ទាន ​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ ​ឯក​ឧ​ត្តម​បណ្ឌិត​ លី​ ឆេង​ និង​លោក​ជំ​ទាវ​ ប៊ូ ​អ៊ា​​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ ​បុ​គ្គលិក​ សាស្ត្រា​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​ និង​សិស្ស​-​និ​ស្សិត​ប៊ែល​ធី ​រួម​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ ក៏​ត្រូវ​បាន​ចាក់​បំ​ពេញ​បន្ថែម ​នូវ​ស​មិ​ទ្ធិ​ផល​នា​នា ​ទាំង​ក្នុង​ និង​ បរិ​វេន​វត្ត​ចំ​ការ​ខ្សាច់​ នៅ​ថ្ងៃ​ទី​១៨ ​ខែ ​វិ​ច្ឆិកា ​ឆ្នាំ​២០១៨ ​បន្ត​ទៀត​។
​ឯក​ឧត្តមបណ្ឌិត​ លី ​ឆេង​​ បាន​លើក​ឡើង​ថា ​កឋិន​ទាន​សាម​គ្គី​ កើត​ឡើង​ពី​សទ្ធា​ជ្រះ​ថា្ល ​របស់​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​ នា​ពេល​នេះ ​ដើម្បី​ប្រ​មូល​បច្ចយ័​យក​ទៅ​បំ​ពេញ​ការ​ខ្វះ​ខាត​ក្នុង​វត្ត​ចំ​ការ​ខ្សាច់​។ ​ចំ​ពោះ​​ផល​ល្អ​កើត​ពី​បុណ្យ​ក​ឋិន​ទាន​នេះ គឺជា​ផ្នែក​មួយ​នៃ​សាមគ្គី​ធម៌​ក្នុង​សង្គម​ជាតិ​របស់​យើង​។ ​« ​អង្គ​កឋិនទាន​នេះ គឺ​ជឿ​ជាក់​លើ​អំពើ​ល្អ​របស់​ខ្លួន ដែល​យើង​មិន​ទៅ​បៀត​បៀន​អ្នក​ដ​ទៃ ​ហើយ​យើង​ឱ្យ​សេចក្តី​សុខ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ សេច​ក្តី​សុខ​ហ្នឹង​អាច​ជួយ​ទំ​នុក​បម្រុង​ដល់​យើង​ក្នុង​បច្ចុ​ប្បន្ន​ ដូច​យើង​សម្បូរ​នូវ​សេចក្តី​រាប់​អាន​ញាតិ​ផង​គ្នា​ មាន​សេច​ក្តី​ត្រេក​អរ​នឹង​អំពើ​ល្អ​របស់​ខ្លួន។ ឯក​ឧ​ត្តម​ ថ្លែង​អំ​ណរ​គុណ​ដល់​ពុទ្ធ​បរិ​ស័ទ​ទាំង​អស់​ ដែល​ខំ​រួប​រួម​គ្នា​ដើម្បី​ក​សាង​សមិទ្ធិ​ផល​ជា​ច្រើន​ក្នុង​វត្ត​ចំ​ការ​ខ្សាច់​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ ​ជីវ​ភាព​របស់​ពល​រដ្ឋ​ ទាំង​ក្នុង​សង្កាត់​នេះ​ក្តី​ និង​ នៅ​តាម​តំ​បន់​នា​នា​ទូ​ទាំង​ប្រ​ទេស ​ត្រូវ​បាន​បង្កើន​ឡើង​ជា​លំ​ដាប់​ ក្រោម​ដំ​បូល​សន្តិ​ភាព​។ ឯក​ឧ​ត្តម​ អំ​ពាវ​នាវ​ដល់​ប្រ​ពល​រដ្ឋ​ ណែ​នាំ​បុត្រ​ធី​តា​របស់​ខ្លួន​ ឲ្យ​ខិត​ខំ​រៀន​សូត្រ​ ដើម្បី​ប្រ​ទេស​ជាតិ​យើង ​មាន​ធន​ធាន​មនុស្ស​សំ​បូរ​បែប​ ក្នុង​ការ​ក​សាង ​និង ​អភិ​វឌ្ឍន៍​ សមិ​ទ្ធិ​ផល​នា​នា​ជា​ច្រើន​ទៀត​ ទាំង​ក្នុង​ពុទ្ធ​ចក្រ​ និង​ អា​ណា​ចក្រ​។
សូម​បញ្ជាក់​ថា ​អង្គ​ក​ឋិន​ទាន​សាម​គ្គី​នេះ​ទ​ទួល​បាន​បច្ច័យ​ សរុប​ចំ​នួន​ ១០១.០០០.០០០៛​ ​(​មួយ​រយ​មួយ​ លាន​រៀល​) ​ហើយ​បច្ច័យ​ទាំង​អស់​នេះ ​ត្រូវ​បាន​វេរ​ប្រ​គេន ​ដល់​ព្រះ​សង្ឃ​គង់ ​នៅ​វត្ត​ចំ​ការ​ខ្សាច់​ ទុក​សម្រាប់​ក​សាង​សមិទ្ធ​ផល​នា​នា​តាម​ពុ​ទ្ធា​នុ​ញ្ញាត​៕


















_______________________________________________________________________