លោក​ មឿង​ ផាន់​នី​ ប្រ​ធាន​ដេ​ប៉ា​តឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់ ​ឯក​ឧត្តម​ បណ្ឌិត​ លី​ ឆេង

លោក​ មឿង​ ផាន់​នី​ ប្រ​ធាន​ដេ​ប៉ា​តឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​

តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់ ​ឯក​ឧត្តម​ បណ្ឌិត​ លី​ ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​

រាជ​ធា​នី ​ភ្នំ​ពេញអគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​

សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ

នៅ​ថ្ងៃ​ទី​ ៦​រោច​ ខែ​បុស្ស ​ឆ្នាំ​ច ​សំ​រឹទ្ធិ​ស័ក​ ព​.ស​ ២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​ម​ករា ​ឆ្នាំ​២០១៩​ និ​ស្សិត​នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ ​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ រួម​ជា​មួយ ​យុ​វ​ជន​កាក​បាទ​ក្រ​ហម​ កម្ពុជា​ ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ ​ចំ​នួន ​១៥០​នាក់​ រួម​គ្នា​ធ្វើ​កម្ម​វិ​ធី​សប្បុ​រស​ធម៌​ ដោយ​បាន​នាំ​យក​នូវ​សម្ភារៈ​សិក្សា​មួយ​ចំ​នួន​ ដូច​ជា ​សំ​ពៀត ​ប៊ិច ​ខ្មៅ​ដៃ ​សៀវ​ភៅ ​ក្តារ​ឈ្នួន​ ផ្សេងៗ​ ទៅ​ជូន​ដល់​សិស្សា​នុ​សិស្ស​នៅ​សា​លា​បឋម​សិក្សា​កំ​រៀង​ ស្ថិត​នៅ​តំ​បន់​ស​ហ​គមន៍​ចំ​បក់ ​ខេត្ត​កំ​ពង់​ស្ពឺ​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ មឿង​ ផាន់​នី​ ប្រ​ធាន​ដេ​ប៉ា​តឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់ ​ឯក​ឧត្តម​ បណ្ឌិត​ លី​ ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី ​ភ្នំ​ពេញ ​អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។






_______________________________________________________________________