ឯក​ឧ​ត្តម​ លី​ ណា​វុឌ្ឍ​ បាន​នាំ​យក​ថ​វិ​កា​ឧ​បត្ថម្ភ​ប្រ​គល់​ជូន​ដល់​ស្ត្រី ថ្ងៃ​ទិ​វា​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប

បាន​នាំ​យក​ថ​វិ​កា​ឧ​បត្ថម្ភ​ប្រ​គល់​ជូន​ដល់​ស្ត្រី

នៅថ្ងៃ​ទិ​វា​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់

នៅ​ព្រឹក​ថ្ងៃ​ព្រ​ហស្បត្តិ៍​ ទី​១០​កើត​ ខែ​មាឃ ​ឆ្នាំ ​ច ​សំ​រឹទ្ធិ​ស័ក​ ព​.ស.​ ២៥៦២ ​ត្រូវ​និង​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ឯក​ឧ​ត្តម​ លី​ ណា​វុឌ្ឍ ​អគ្គ​នា​យក​រង ​ប៊ែល​ធី​ គ្រុប​ អនុ​ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ និង​ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ​ ឯក​ឧ​ត្តម​បណ្ឌិត ​លី ​ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ បាន​នាំ​យក​ថ​វិ​កា​ឧ​បត្ថម្ភ​ប្រ​គល់​ជូន​ដល់​ស្ត្រី​ដែល​ទើប​តែ​សម្រាល​កូន​ខ្ចី​ចំ​នួន​៣៥​គ្រួ​សារ ​មក​ពី​៨​ភូមិ​ នៃ​សង្កាត់​ស្ពាន​ថ្ម ​ខណ្ឌ​ដង្កោ​ រាជ​ធា​នី​ភ្នំ​ពេញ​ ដើម្បី​ចូល​រួម​ចែក​រំ​លែក​សេច​ក្តី​ស្រ​លាញ់​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​លាញ់ ​​១៤​ កុម្ភៈ​ ២០១៩​។ ​ឯក​ឧ​ត្តម​ លី​ ណា​វុឌ្ឍ​ ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ​ទិ​វា​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់ ​១៤​កុម្ភៈ​ មិន​មែន​ជា​ទិ​វា​បុណ្យ​សង្សារ​ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូរ​ស្នេហ៍ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភ្លេច​ការ​សិក្សា ​បាត់​បង់​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ និង​ក្រុម​គ្រួ​សារ​ ប្រាស​ចាក​ក្រម​សីល​ធម៌​ និង​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរ​ផង់​របស់​ខ្មែរ​យើង​។





_______________________________________________________________________