ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ ផ្តួចផ្តើមរៀបចំពិធីបុណ្យផ្កាសាមគ្គី

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ

និងជាអគ្គនាយក ​ប៊ែល​ធី ​គ្រុប និងលោកជំទាវ​

ផ្តួចផ្តើមរៀបចំពិធីបុណ្យផ្កាសាមគ្គី ក្នុងវត្តចំការខ្សាច់

នា​​ថ្ងៃ​អា​ទិត្យ​ ១១​រោច ​ខែ​ផល្គុន​ ឆ្នាំ​ច​ សំ​រឹទ្ធិ​ស័ក​ ព.ស.​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ​ខែ​មី​នា ​ឆ្នាំ​២០១៩​ ឯក​ឧត្តម​បណ្ឌិត ​លី ​ឆេង ​ តំ​ណាង​រាស្ត្រ​មណ្ឌល​ភ្នំ​ពេញ ​និង​ជា​អគ្គ​នា​យក​ ប៊ែល​ធី ​គ្រុប​ និង​លោក​ជំ​ទាវ​ បាន​ផ្តួច​ផ្តើម​រៀប​ចំ​ពិ​ធី​បុណ្យ​ផ្កា​ប្រាក់​រស្មី​សាម​គ្គី​ ក្នុង​វត្ត​ចំ​ការ​ខ្សាច់​ ជា​មួយ​ថ្នាក់​ដឹក​នាំ ​បុគ្គ​លិក ​លោក​គ្រូ​-​អ្នក​គ្រូ​ នៃ​ប៊ែល​ធី ​គ្រុប​ ព្រម​ទាំង​ក្រុម​ប្រឹក្សា​សង្កាត់​ ប្រ​ធាន​ភូមិ ​អនុ​ប្រ​ធាន​ភូមិ​ និង​បង​ប្អូន​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ ស្ថិត​ក្នុង​សង្កាត់​ស្ពាន​ថ្ម ​ខណ្ឌ​ដង្កោ ​រាជ​ធា​នី​ភ្នំ​ពេញ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ថ​វិ​កា​ដែល​ប្រ​មូល​បាន​ក្នុង​ពិ​ធី​បុណ្យ​នេះ​ស​រុប​ចំ​នួន​ ២០​លាន​រៀល​​ ហើយ​បាន​ប្រ​គេន​ជូន​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​ចំ​ការ​ខ្សាច់​ដើម្បី​ទុក​ប្រើ​ប្រាស់​ជា​ប្រ​យោជន៍​ដល់​ស​កម្ម​ភាព​ផ្សេងៗ​ដែល​បម្រើ​ដល់​ព្រះ​ពុទ្ធ​សា​សនា​។






_______________________________________________________________________