ឯក​ឧ​ត្តម​ រ៉េត ​ចន្ទធន​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ ឯក​ឧ​ត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ

ឯកឧត្តម រ៉េត ចន្ទធន តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​

​ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌលរាជ​ធា​នីភ្នំ​ពេញ​

និងជាប្រធានក្រុមការងារចុះជួយសង្កាត់

ស្ពានថ្ម ខណ្ឌដង្កោ រាជធានី

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៣​ រោច​ ខែ​ពិ​សាខ​ ឆ្នាំ​ កុរ​ ឯក​ស័ក ​ព​.​ស​.​ ២៥៦៣ ​ត្រូវ​និង​ថ្ងៃ​ទី​៣១ ​ខែ​ឧ​ស​ភា​ ឆ្នាំ​២០១៩ ​​ឯក​ឧ​ត្តម​ រ៉េត ​ចន្ទធន​ សា​កល​វិ​ទ្យា​ធិ​ការ​រង ​និង​ជា​ប្រ​ធាន​កា​រិ​យា​ល័យ​សិក្សា​ និង​ស្រាវ​ជ្រាវ​នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ ​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​ ​ឯក​ឧ​ត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ ​និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ រាជ​ធា​នី​ ភ្នំ​ពេញ ​បាន​ដឹក​នាំ​និ​ស្សិត​ និង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ រៀប​ចំ​កម្ម​វិ​ធី​សប្បុរ​ស​ធម៌​នៅ​សា​លា​ប​ឋម​សិក្សា​ស្ពាន​ថ្ម​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដ​ង្កោ ​រាជ​ធា​នី​ ភ្នំ​ពេញ ​ដើម្បី​អប​អរ​សា​ទរ​“​ទិ​វា​កុ​មារ​អន្តរ​ជាតិ​ ១​ មិ​ថុ​នា​”​ ដែល​មាន​ការ ​ចែក​រំ​លែក​ចំ​ណេះ​ដឹង​ ការ​លេង​ល្បែង​កម្សាន្ត​ ការ​បរិ​ភោគ​នំ​ប័ង​ទឹក​ដោះ​គោ​ជុំ​គ្នា​ និង​មាន​ការ​ចែក​ជូន​សម្ភារៈ​សិក្សា​មួយ​ចំ​នួន​ជូន​ដល់​សិស្សា​នុ​សិស្ស​ ២៤០​នាក់​ កំ​ពុង​សិក្សា​នៅ​សា​លា​បឋម​សិក្សា​ស្ពាន​ថ្ម​។

នៅ​ថ្ងៃ​ទី​ ៦​រោច​ ខែ​បុស្ស ​ឆ្នាំ​ច ​សំ​រឹទ្ធិ​ស័ក​ ព​.ស​ ២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​ម​ករា ​ឆ្នាំ​២០១៩​ និ​ស្សិត​នៃ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ ​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ រួម​ជា​មួយ ​យុ​វ​ជន​កាក​បាទ​ក្រ​ហម​ កម្ពុជា​ ប្រ​ចាំ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ ​ចំ​នួន ​១៥០​នាក់​ រួម​គ្នា​ធ្វើ​កម្ម​វិ​ធី​សប្បុ​រស​ធម៌​ ដោយ​បាន​នាំ​យក​នូវ​សម្ភារៈ​សិក្សា​មួយ​ចំ​នួន​ ដូច​ជា ​សំ​ពៀត ​ប៊ិច ​ខ្មៅ​ដៃ ​សៀវ​ភៅ ​ក្តារ​ឈ្នួន​ ផ្សេងៗ​ ទៅ​ជូន​ដល់​សិស្សា​នុ​សិស្ស​នៅ​សា​លា​បឋម​សិក្សា​កំ​រៀង​ ស្ថិត​នៅ​តំ​បន់​ស​ហ​គមន៍​ចំ​បក់ ​ខេត្ត​កំ​ពង់​ស្ពឺ​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ មឿង​ ផាន់​នី​ ប្រ​ធាន​ដេ​ប៉ា​តឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់ ​ឯក​ឧត្តម​ បណ្ឌិត​ លី​ ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី ​ភ្នំ​ពេញ ​អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។












_______________________________________________________________________