ឯក​ឧត្តម​បណ្ឌិត​ លី ​ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ​ រៀប​ចំ​ពិ​ធី​បុណ្យ​ដង្ហែ​ទៀន​ព្រះ​វស្សា​នៅ​វត្ត​ចំ​ការ​ខ្សាច់

ឯក​ឧត្តម​បណ្ឌិត​ លី ​ឆេង ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី ​ភ្នំ​ពេញ

និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ បាន

រៀប​ចំ​ពិ​ធី​បុណ្យ​ដង្ហែ​ទៀន​ព្រះ​វស្សា​នៅ​វត្ត​ចំ​ការ​ខ្សាច់

នៅ​ថ្ងៃ ​អង្គារ​ ២​រោច ​ខែ​អា​សាឍ ​ឆ្នាំ​កុរ ​ឯក​ស័ក​ ព.​ស.​ ២៥៦៣ ​ត្រូវ​និង​ថ្ងៃ​ទី​ ១៦ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​ ឯក​ឧត្តម​បណ្ឌិត​ លី ​ឆេង ​ ​តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធា​នី ​ភ្នំ​ពេញ​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ ​រាជ​ធា​នី ​ភ្នំ​ពេញ​ បាន​មូល​មតិ​ជា​ឯក​ច្ឆន្ទ​រៀប​ចំ​ពិ​ធី​បុណ្យ​ដង្ហែ​ទៀន​ព្រះ​វស្សា​នៅ​វត្ត​ចំ​ការ​ខ្សាច់ ​ជា​មួយ​លោក​ចៅ​សង្កាត់​ ក្រុម​ការ​ងារ​ចុះ​ជួយ​មូល​ដ្ឋាន​ ប្រ​ធាន​-​អនុ​ប្រ​ធាន​ភូមិ​ និង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ចំ​ការ​ខ្សាច់ ​ស្ថិត​នៅ​ភូមិ​ម៉ឺ​ន្ត្រា​ សង្កាត់​ស្ពាន​ថ្ម ​ខណ្ឌ​ដង្កោ​ រាជ​ធា​នី​ភ្នំ​ពេញ​ ដើម្បី​ទំ​នុក​បម្រុង​ចង្ហាន់​ព្រះ​សង្ឃ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា​អស់​ត្រី​មាស​បី​ខែ​និង​ប្រ​មូល​បច្ច័យ​សម្រាប់​ក​សាង​ច្រាំង​ទប់​ទឹក​ស្ទឹង​ដែល​កំ​ពុង​ក​សាង​។





_______________________________________________________________________